ព័ត៌មានជាតិ
ស្ថានអគ្គកុងស៊ុល នាំយកស្បៀងអាហារជូនពលករខ្មែរ នៅចំការអំពៅ និងរោងចក្រស្ករស នៅប្រទេសថៃ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹង នាល្ងាចថ្ងៃទី១៩ ខែសីហា នេះថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារស្ថានអគ្គកុងស៊ុលបាននាំយកស្បៀងអាហារ ទៅប្រគល់ជូនដល់ដៃសំរាប់ពលករ និងកម្មករខ្មែរ នៅចំការអំពៅ និងរោងចក្រស្ករសរ នៅក្នុងប្រទេសថៃ។

បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះ រួមមាន អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកសីអ៊ីវ ម៉ាស់ អាកល់ ថ្នាំគ្រុនក្តៅ ថ្នាំក្អក និងសេរ៉ូក្តៅខ្លួនកូនក្មេង ព្រមទាំងបាយឆា១០០ ប្រអប់ទឹកសិទ្ធ១០០យួរ។

លោក កុយ គួង អះអាងថា ក្នុងពេលចុះជួបពលករទាំងនោះ លោកអគ្គកុងស៊ុលបានជួបជាមួយអភិបាលស្រុកវឌ្ឍនានៈខន ប្រធានមន្ទីរពេទ្យស្រុក ប្រធានមន្ទីរការងារស្រុក និងបានផ្តាំផ្ញើអោយអាជ្ញាធរជួយយកចិត្តទុកដាក់ដល់កម្មករខ្មែរ ដែលកំពុងធ្វើការងារជាកម្មករចំការអំពៅ និងកម្មកររោងចក្រស្ករស ដែលកំពុងស្ថិតក្នុងការបិទខ្ទប់នៅតំបន់នោះចំនួនជាង៨៧នាក់៕
ដោយ ៖ កោះកែវ







-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


