ព័ត៌មានជាតិ
ស្ថានអគ្គកុងស៊ុលកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចុះចែកស្បៀងដល់ពលករខ្មែរប្រមាណ១០០គ្រួសារ
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅថ្ងៃនេះថា នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ បានសហការជាមួយអាជ្ញាធរថៃ ចុះសួរសុខទុក្ខ និងចែកស្បៀងដល់ពលករខ្មែរប្រមាណ១០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោ ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ និងអាវរងា ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ សម្រាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖ កោះកែវ






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


