ព័ត៌មានជាតិ
ពលករខ្មែរចំនួន០៧នាក់ បានស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានពលករខ្មែរចំនួន០៧នាក់ (ស្រី០៤នាក់) និងកូនក្មេង០១នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា នៅក្នុងទឹកដីប្រទេសថៃ បានមកស្នើសុំឲ្យស្ថានអគ្គកុងស៊ុល ជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
លោក កុយ គួង បានឲ្យដឹងនារសៀលថ្ងៃទី១៨ ខែតុលា នេះថា បន្ទាប់ពីសាកសួរ និងស្រង់ឈ្មោះរួច ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ បានអន្តរាគមន៍ និងស្នើសុំទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ជូនពលករខ្មែរខាងលើត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ហើយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»



