Connect with us

ព័ត៌មានជាតិ

ប៉ូលិសថៃដេញចាប់រថយន្ដដឹកពលករខ្មែរធ្លាក់ទឹក ស្លាប់៤នាក់ និងរបួស៤នាក់​

បានផុស

នៅ

យ៉ាងហោចណាស់ក៏មាន​ពលករ​ខ្មែរ​ស្លាប់​៤​នាក់ និង​៤​នាក់​ទៀត​រងរបួស​ដែរ ខណ​:​ដែល​ប៉ូលិស​ដេញតាម​ពីក្រោយ ហើយ​រថយន្ត​ប្រឹង​បើក​ក្នុង​ល្បឿន​លឿន ទើប​ធ្លាក់​ចូលក្នុង​ស្រះ​ទឹក​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១២និង​៣០នាទី​ថ្ងៃត្រង់ ក្នុង​ស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះកែវ ដែលមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ដឹក​ពលករ​ខ្មែរ ឆ្លងកាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​ថៃ​ចំនួន២​កន្លែង​ត្រូវបាន​ប៉ូលិស​ដេញតាម​ពីក្រោយ ដោយ​ក្នុង​ល្បឿន​លឿន​ពេក​ក៏​រ៉េ​ចង្កូច​ធ្លាក់ចូល​ក្នុង​ស្រះ​ទឹកតែ​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​បាន​រាយការណ៍​បន្ថែម​ពី​ហេតុការណ៍​នេះ​ថា រថយន្ត​ក្រឡាប់ត្រូវបាន​ត្រួតពិនិត្យ នៅ​កន្លែងកើត​ហេតុ​និង​កំពុង​សួរចម្លើយ​អ្នករងរបួស​ដែល​នៅមាន​ជីវិត​អង្គុយ​ក្នុង​រថយន្ត បានផ្តល់​ព័ត៌មាន​ថា ​ពួកគេ​មក​ពីផ្សារ​រោងក្លឿ តាមរយៈ​ការទាក់ទង​មេខ្យល់​មាន​មនុស្ស​មក​ទទួល​ហើយ​បង់លុយ៧៥០០បាត​ ក្នុង​មួយ​នាក់ មក​ជាមួយគ្នា៧នាក់ ប្រុស២ ស្រី៣ និង​ក្មេងស្រី២​នាក់ អាយុ២ឆ្នាំ​១នាក់ និងអាយុ១​ខែ១នាក់ រួមជា​មួយ​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់ សរុប​ចំនួន០៨ នាក់​។

នៅពេល​មកដល់​ប៉ុស្តិ៍​ប៉ូលិស​ណង​សាង ជា​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ប៉ូលិស​និង​អនុរក្ស​ការពារ​ព្រំដែន​ស្រាប់តែ​អ្នកបើកបរ​បាន​បង្កើន​ល្បឿន​ឡើង​ដើម្បី​គេចវេះ​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​។ ដូច្នេះ​បណ្តាលឱ្យ​មានការ​តាម​ស្ទាក់​ចាប់ខ្លួន​ពី​មន្ត្រី​ប៉ូលិស និង​ធ្វើអោយ ប៉ូលិស​ប៉ុស្តិ៍​គោក​ខ្យូ​ង​ស្ទាក់ចាប់​រថយន្ត​នោះ​នៅពេល​មក​ដល់​។​

ទំនងជា​មានការ​ស្លន់​ផង ពេលដល់​ចំណុច​ផ្លូវបែក​ជា​បី​គេ​បាន​ឃើញថា រថយន្ត​បាន​បោះពួយ​ទៅ​ត្រង់​ក៏​ធ្លាក់​ក្នុង​ស្រះ​ទឹកតែ​ម្តង ទើបបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​ដោយ​រកឃើញថា ​មនុស្ស៤នាក់​បាន​ស្លាប់ ម្នាក់​ជា​ជនជាតិ​ថៃ​(​អ្នកបើកបរ​) ស្លាប់​ស្ត្រី​ម្នាក់ និង​ក្មេងស្រី​តូចៗ​២​នាក់ សរុប​៤នាក់ រីឯ​មនុស្ស​៤​នាក់​ទៀត​បាន​ចេញពី​ក្នុង​រថយន្ត ផុតពី​សេចក្តីស្លាប់ ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម