ព័ត៌មានជាតិ
បិទខ្ទប់ផ្លូវ១៤៤ក្នុងបរិវេណផ្សារកណ្តាលក្រោយចុះយកសំណាក១១៤នាក់
អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា ទីតាំងផ្លូវលេខ១៤៤ ចន្លោះផ្លូវលេខ១៣ និងផ្លូវលេខ៥ ភូមិ១២ ម្តុំបរិវេណផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ត្រូវបានបិទខ្ទប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវ និងកន្លែងប៉ះពាល់។ ទីតាំងខាងលើកំពុងរង់ចាំមើលលទ្ធផលនៃការវិភាគរកមេរោគកូវីដ ប្រភេទ Delta និងមានចំណាត់ការបន្ត។
ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ និងអ្នកដែលបានប៉ះពាល់សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរខណ្ឌដូនពេញដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាល បានដឹកនាំកម្លាំងចម្រុះ ចុះបិទខ្ទប់ជុំវិញបរិវេណផ្សារកណ្តាល ដើម្បីសហការជាមួយក្រុមគ្រូទេព្យចុះយកសំណាកប្រជាពលរដ្ឋក៏ដូចជាអាជីវករដើម្បីរកការរីរាលដាលនៃឆ្លងជំងឺកូវីដ-១៩ ឬវីរុសបំប្លែងថ្មីប្រភេទ Delta ។
ប្រជាពលរដ្ឋក៏ដូចជាអាជីវករ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវក្បែរផ្សារ សរុបចំនួន១១៤នាក់ ក្នុងនោះស្រីចំនួន៥១នាក់ លទ្ធផលនៃការធ្វើតេស្ដជំហានដំបូងនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺអវិជ្ជមានទាំងអស់គ្នា ។

ជាមួយគ្នានោះដែរ អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលឈានដល់ការបិទខ្ទប់យកសំណាកលើបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលជាអ្នកលក់ដូរនៅលើដងផ្លូវ ជុំវិញផ្សារ ដោយសារតែមានអ្នកវិជ្ជមានកូវីដ-១៩ប្រភេទថ្មី ដែលតា(Delta)បានចូលមកទីនេះ៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


