Connect with us

ព័ត៌មានជាតិ

ផ្លាស់ប្ដូរមន្រ្តីតាមស្ថានីយជញ្ជីងអចល័តមួយចំនួន និងដាក់ដំណើរការស្ថានីយថ្មី២កន្លែង

បានផុស

នៅ

លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូចុះប្រកាសតែងតាំង និងកែសម្រួលសមាសភាពមន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងអចល័តបាវិត-ខេត្តស្វាយរៀង ស្ថានីយជញ្ជីងអចល័តអ្នកលឿង-ខេត្តព្រៃវែង ស្ថានីយជញ្ជីងអចល័តកំពង់ភ្នំ-ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័តព្រែកឯង-រាជធានីភ្នំពេញ និងស្ថានីយជញ្ជីងអចល័តមានជ័យ-ខេត្តក្រចេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតែងតាំង និងកែសម្រួលមន្រ្តីថ្មីឱ្យបំរើការក្នុងស្ថានីយជញ្ជីង មានរយៈពេល ២ថ្ងៃ  គឺនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗ និងពង្រឹងការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។  

ជាមួយគ្នានេះ លោក ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងអចល័តថ្មីចំនួន ២ទីតាំង គឺស្ថានីយជញ្ជីងអចល័តព្រែកហូរ-រាជធានីភ្នំពេញ និងស្ថានីយជញ្ជីងអចល័តកាំពី-ខេត្តក្រចេះ។ ស្ថានីយទាំងពីរនេះ នឹងត្រូវដាក់ឱ្យដំណើរការថ្លឹងសាកល្បងរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងអនុវត្តជាផ្លូវការចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរសាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសហការជាមួយមន្រ្តីមានសមត្ថកិច្ចតាមបទបញ្ញាត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕

រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម