Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្តល់​ឧបករណ៍ និង​សម្ភារៈ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដល់​រដ្ឋបាល​ខេត្តមណ្ឌលគិរី

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​យក​ឧបករណ៍ ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជូន​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដែល​ពិធី​ប្រគល់ និង​ទទួល​អំណោយ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១​នេះ ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​យ៉ាងច្រើន​ផងដែរ​នៅ​សាលាខេត្ត​មណ្ឌលគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ជា​សម្ភារៈ ដែល​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រគល់​ជូន​ដល់​រដ្ឋបាល​ខេត្តមណ្ឌលគិរី សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ រួមមាន​៖ អាវ​ពេទ្យ​ចំនួន ៣០០​ឈុត របាំងមុខ ១០០​គ្រឿង ម៉ាស់ N95 ៥០០០​ម៉ាស់​, ម៉ាស់ (Foam) ៥០,០០០​ម៉ាស់ ម៉ាស់​ធម្មតា ៥០.០០០​ម៉ាស់ ស្រោមដៃ ២០​ប្រអប់ និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ ២០​ធុង​ផងដែរ​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​គឺ​ខេត្ត បាន​គ្រប់គ្រង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និង​បាន​បញ្ជូន​ឱ្យ​គាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​បាន​យ៉ាង​ល្អប្រសើរ​។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​សុខាភិបាល ត្រូវ​រួមសហការ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ទប់ស្កាត់ កុំឱ្យ​កើតមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បន្តទៀត ដោយ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្តតាម​កា​រ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ពិសេស​ត្រូវ​រួមគ្នា​អនុវត្តបាន​ខ្ជាប់ខ្ជួន តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ “៣​កុំ និង​៣​ការពារ”។

​ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​បាន​នាំយក​អំណោយ មក​ប្រគល់ជូន​នាពេលនេះ​។ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣​សប្តាហ៍ ក្នុង​ខែសីហា​នេះ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ជិត​៣០០​នាក់ នៅ​ទូទាំង​ខេត្ត ហើយ​តួរ​លេខ​នេះ បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កន្លងមក គឺមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ គឺ​ពិត​ជាមាន​សារៈប្រយោជន៍​ណាស់ ស្រប​ពេលដែល​រដ្ឋបាល​ខេត្ត ក៏ដូចជា​ក្រុមគ្រូពេទ្យ កំពុងតែ​ត្រូវការ​ជា​ចាំបាច់ និង​ជាបន្ទាន់​សម្រាប់​ប្រើប្រាស់ ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ​។​

​លោក ស្វាយ សំ​អ៊ាង បាន​សន្យាថា និង​នាំយក​អំណោយ មនុស្សធម៌​ទាំងអស់នេះ​ប្រើប្រាស់​ឱ្យចំ​ទិសដៅ នៅតាម​បណ្តា​ក្រុង​-​ស្រុក​ទាំងអស់ ក្នុង​ខេត្តមណ្ឌលគិរី​។ ជាមួយគ្នានេះដែរ អភិបាលខេត្ត បានឱ្យដឹង​ដែរ​ថា សម្រាប់​ការងារ​ចាក់​វ៉ាក់សាំង​វគ្គ​៣ ដូ​ស​ទី​១ នៅ​ទូទាំង​ខេត្ត គិត​ត្រឹម​ថ្ងៃទី​១៩ ខែសីហា​នេះ មាន​ចំនួន ៣៥,៩៤៣​នាក់ និង​ដូ​ស​ទី​២ មាន​ចំនួន ៧,៣៩៦​នាក់ និង​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​កុមារ​អាយុ​ចាប់ពី​១២​ឆ្នាំ រហូតដល់​ក្រោម​អាយុ​១៨​ឆ្នាំ នៅ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង សរុប​ចំនួន ២,៣២៦​នាក់​។ ដោយឡែក សម្រាប់​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ៧២៨​ករណី ជាសះស្បើយ ៣១៧​ករណី ស្លាប់​ចំនួន ០៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤០៨​ករណី​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម