Connect with us

ព័ត៌មានជាតិ

បិទ​ខ្ទប់​ទីតាំង​៤​កន្លែង​នៅ​ស្រុក​អណ្តូង​មាស​ក្រោយ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាលខេត្ត​រតនគីរី​សម្រេច ស្ដីពី​ការបិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ទីតាំង​ចំនួន​៤​កន្លែង នៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​។

​ប្រការ​១: ត្រូវបាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ចំនួន ៤​កន្លែង ស្ថិតនៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ រហូតដល់​មានការ​សម្រេច​ជាថ្មី មាន​ដូចខាងក្រោម៖

​ស្ថានីយ៍​ប្រេងឥន្ធនៈ សុខ សុខុម​(​អាជីវ​ករលក់​ទូរ​សព្ទ​ដៃ​)​ស្ថិតនៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​។

២- គេហដ្ឋាន​របស់លោក សេង សារា​ក់ (​អ្នកលក់​អាហារ​ពេលព្រឹក​) ស្ថិតនៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​។​

៣- គេហដ្ឋាន​របស់លោក ស៊ុ សែន (​អាជីវករ​វេរ​លុយ​វី​ង​និង​លក់​អាហារ​)​ស្ថិតនៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​។​

៤- គេហដ្ឋាន​របស់លោក សែម វ៉ាន់​ស៉ឹ​ម (​ហាង​មី​ហឺរ​)​ស្ថិតនៅ​ភូមិ​កែ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។​

​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ទាំងនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយពី​បាន​រកឃើញ​មាន​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​។​

​ប្រការ​២ ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីតាំង​ទាំងនេះ​ជា​បណ្តោះអាសន្ន រដ្ឋបាល​ស្រុក​អណ្តូង​មាស ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង​ទាំង​៤​កន្លែង​នេះ ផ្អាក​ការចេញ​-​ចូល​ទីតាំង​ទាំង​៤​កន្លែង​នេះ

-​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​។

​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាងលើ សូម​អញ្ជើញ​មកជួប​ឬ​ជូនដំណឹង​ដល់​ក្រុមការងារ មន្ត្រី​សុខាភិបាល​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​នេះ តទៅ។

ប្រការ​៣: ត្រូវអនុវត្ត​ការផាកពិន័យ​អន្តរកាល​ចំពោះ​បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា នូវ​វិធានការ​សុខាភិបាល​និង​វិធានការ​រដ្ឋបាល​ដែល​រាជរដ្ឋាភិបាល​និង​រដ្ឋបាល​ខេត្តរតនគិរី​បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត​ឡើយ​។

ប្រការ​៤: នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តរតនគិរី ប្រធាន​មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​អណ្តូង​មាស និង​ប្រធាន​អង្គភាព​សា​មី​ ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម