ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា រុស្ស៊ី កំពុងត្រៀមកម្លាំងទ័ព ១០ ម៉ឺននាក់សម្រាប់ការវាយលុកថ្មី
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីកំពុងរៀបចំកម្លាំងទ័ពចំនួន ១០ ម៉ឺននាក់ដើម្បីប្រើសម្រាប់ការវាយលុកថ្មីទៅលើប្រទេសអ៊ុយក្រែននៅខែមិថុនានេះ ឬដើម្បីបំពេញបន្ថែមក្នុងអង្គភាពដែលបាត់បង់កងទ័ព ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ ។

យោងតាមឧត្តមសេនីយឯក Oleksandr Pavliuk បានធ្វើអត្ថាធិប្បាយបែបនេះនៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែន បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះលើចំនួនកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនជាង ២ ឆ្នាំមកនេះ ។
លោកបន្ថែមថា ប្រទេសរុស្ស៊ីកំពុងរៀបចំកងទ័ពចំនួន ១០ ម៉ឺននាក់ដែលអាចត្រូវបានប្រើសម្រាប់ការវាយលុកថ្មីដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែននារដូវក្តៅនេះ ឬដើម្បីបំពេញបន្ថែមក្នុងអង្គភាពដែលបាត់បង់កងទ័ព ។

ចំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បាននិយាយក្នុងសប្តាហ៍នេះផងដែរថា ទីក្រុងមូស្គូនឹងពង្រឹងផ្នែកយោធារបស់ខ្លួនដោយបន្ថែមទីបញ្ជាការកងទ័ពថ្មីចំនួន ២ អង្គភាព និងការបង្កើតថ្មីសរុបចំនួន ៣០ បន្ថែមទៀតនៅចុងឆ្នាំនេះ ។
គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវកាន់តែធ្ងន់ធ្ងរឡើង ដោយសារការជាប់គាំងកញ្ចប់ជំនួយថ្មីនៅក្នុងសភាអាមេរិក បើទោះបីជាទីក្រុងកៀវសង្ឃឹមថា នឹងមានគ្រាប់រំសេវគ្រប់គ្រាន់នៅក្នុងខែមេសាក៏ដោយ ជាពិសេសគឺគំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសឆេកដែលជាប្រភពគ្រាប់កាំភ្លើងធំ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


