ព័ត៌មានអន្ដរជាតិ
ចិន-ឥណ្ឌូណេស៊ី រួមបេសកកម្មជ្រមុជនាវាមុជទឹកបានជ្រៅបំផុតក្នុងកំណត់ត្រា
បេសកកម្មវិទ្យាសាស្រ្តរួមគ្នារវាងសភាវិទ្យាសាស្រ្តចិន CAS និងទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានសម្រេចភាពជោគជ័យលើការជ្រមុជនាវាមុជទឹកបានជម្រៅ ៧,១៧៨ ម៉ែត្រនៅក្នុងតំបន់អន្លង់ Java នៃមហាសមុទ្រឥណ្ឌា ដែលនេះជាកំណត់ត្រាពិសោធវិទ្យាសាស្រ្តមុជទឹកជ្រៅជាងគេក្នុងប្រវត្តិសាស្រ្តឥណ្ឌូណេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ។
ដោយផ្អែកតាមការឲ្យដឹងពីក្រុមការងារស្រាវជ្រាវ បេសកកម្មរួមគ្នានេះបានប្រតិបត្តិការចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ជាមួយនាវាមុជទឹកឈ្មោះ Fendouzhe របស់វិទ្យាស្ថានវិទ្យាសាស្រ្តមុជទឹក និងវិស្វកម្មនៃសភាវិទ្យាសាស្រ្តចិន ។
ក្រុមការងារក៏បានបន្ថែមដែរថា នាវាមុជទឹក Fendouzhe នេះគឺជាការសម្រេចបានសមិទ្ធិផលដំបូងគេ ដែលអាចផ្ទុកមនុស្ស និងបញ្ជាដោយមនុស្ស ទៅកាន់ទឹកជ្រៅប្រមាណជិត ១០,០០០ ម៉ែត្រនាបាតសមុទ្រ ។
ថ្លែងក្នុងព្រឹត្តិការណ៍ស្វាគមន៍បេសកកម្មខាងលើ លោកឯករដ្ឋទូតចិនប្រចាំនៅឥណ្ឌូណេស៊ី Lu Kang បានឲ្យដឹងថា “ចិន និងឥណ្ឌូណេស៊ី បានចូលរួមពង្រឹងសហការក្នុងការស្រាវជ្រាវវិស័យបាតសមុទ្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខ្ញុំសង្ឃឹមថា ក្រុមអ្នកវិទ្យាសាស្រ្តទាំងពីរប្រទេសអាចសម្រេចបានលទ្ធផលស្រាវជ្រាវប្រកបដោយផ្លែផ្កា និងគុណភាពនាអនាគត ក៏ដូចជារួមចំណែកក្នុងសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាព” ។
ចំណែកលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ បានឲ្យដឹងដែរថា បេសកកម្មរួមគ្នានេះជាទំព័រថ្មីមួយសម្រាប់ប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហការផ្នែកវិស័យសមុទ្រ ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រីកបន្ថែមកិច្ចសហការផ្នែកវិទ្យាសាស្រ្ត និងបណ្តុះបណ្តាលបង្កើតអ្នកវិទ្យាសាស្រ្ត និងវិស្វករជាច្រើនទៀត ពិសេសនៅឥណ្ឌូណេស៊ីតែម្ដង ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


