ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ជនឆ្លៀតឱកាសកំពុងទាញយកផលចំណេញវិបត្តិកូវី១៩ តាមរយៈការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា
ការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបែបនេះ ខណៈអញ្ជើញថ្លែងសុន្ទរកថា បើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មត្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កាលៈទេសៈ ក៍ដូចជាពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ។
បើតាមសម្តេចតេជោ ចាប់តាំងពីឆ្នាំ២០១៧ មក កម្ពុជាតែងប្រារព្ធពិធីអន្តរសាសនាយ៉ាងអធិកអធមប្រឆាំងការជួញដូរមនុស្ស ហើយកន្លងមកសម្តេចបានប្រគល់ភារកិច្ចនេះជូនសម្តេចក្រឡាហោម ស ខេង រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមេដឹកនាំគ្រប់និកាយសាសនា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ គឺគ្រប់ក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនរាប់ពាន់នាក់ ដើម្បីធ្វើពិធីបួងសួង តាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។
ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ២០២០ ដើម្បីអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូដ ១៩ ចូលក្នុងសហគមន៍ ហើយនៅឆ្នាំ២២១ នេះ វិបត្តិកូវី១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៍កំពុងត្រូវបានជនឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ។
សម្តេចតេជោ ហ៊ុន សែន យល់ថា វេទិកាអន្តរសាសនាត្រូវតែរៀបចំតាមគន្លងថ្មី ដើម្បីក្រើនរំលឹកដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរ នៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះការរក្សាបាននូវភាព សុខុដុមរមនា នៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្លួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រា ដ៏លំបាកនេះ។ សម្តេចបន្តថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាង ទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និងការស្តារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ ដែលទទួលរងនូវផលប៉ះពាល់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងត្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសឈានមុខក្នុងការផ្តល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស ប្រទេសអាមេរិកដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


