ព័ត៌មានអន្ដរជាតិ
បារាំង ប្រុងជើងការខ្លាំងជាងមុន ក្រោយផ្ទុះអំពើភេរវកម្មនៅ រុស្ស៊ី
តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃចន្ទទី២៥ខែមីនា, បារាំង បានប្រកាសប្រុងជើងការកាន់តែខ្លាំង ដោយដំឡើងកម្រិតគំរាមកំហែងអំពើភេរវកម្ម ឈានដល់ចំណុចខ្ពស់ថ្មីមួយទៀត ទូទាំងប្រទេស ក្រោយការវាយប្រហារដ៏សាហាវក្នុងសាលប្រគំតន្ត្រីរុស្ស៊ីដែលផ្តាច់ជីវិតមនុស្សចំនួន១៣៧នាក់។

កាលពីថ្ងៃសុក្រទី២២ខែមីនា បុរស៤នាក់ បានបើកការបាញ់ប្រហារក្នុងសាល Crocus ជាយក្រុងមូស្គូ ហើយបានដុតបំផ្លាញអគារនោះចោល។ ក្រោយមក តាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ភេរវករទាំងអស់ត្រូវចាប់បាន ពេលព្យាយាមជិះរថយន្តគេចខ្លួន ដោយសំដៅឆ្ពោះទៅព្រំដែនអ៊ុយក្រែន។
ក្រុមជីហាដរដ្ឋឥស្លាមខេត្ត Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ទីក្រុងមូស្គូ មិនទាន់បញ្ជាក់ជាផ្លូវការថាតើក្រុមណា ដែលចូលរួមប្រព្រឹត្តសកម្មភាពដ៏ឃោរឃៅនេះទេ។

ផ្ទុយទៅវិញ រុស្ស៊ី បានដាក់ការសង្ស័យទៅលើអ៊ុយក្រែន ប៉ុន្តែត្រូវបានទីក្រុងកៀវ បដិសេធ ហើយចាត់ទុកជាការចោទប្រកាន់ទាំងដែលគ្មានព័ស្តុតាងនេះថា “មិនសមហេតុផលទាល់តែសោះ”។
ងាកទៅប្រទេសបារាំងឯណោះវិញ លោកនាយករដ្ឋមន្ត្រី Gabriel Attal បានសរសេរនៅលើបណ្តាញសង្គម X ថា “បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ ប្រធានាធិបតីបារាំង បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាបន្ទាន់។ ដោយមើលឃើញពីការអះអាងរបស់ក្រុមរដ្ឋឥស្លាមថា ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារ និងការគំរាមកំហែងដែលកំពុងកើតមាននៅក្នុងប្រទេសរបស់យើង យើងបានសម្រេចចិត្តដំឡើងការគំរាមកំហែងវាយប្រហារភេរវកម្ម ឈានដល់កម្រិតខ្ពស់បំផុត”។

ប្រទេសបារាំង បាននិងកំពុងរស់នៅក្រោមវិធានការសន្តិសុខ ដែលពង្រឹងខ្លាំងចាប់តាំងពីរលកនៃការវាយប្រហារភេរវកម្មខែមករាឆ្នាំ២០១៥ ពេលក្រុមឥស្លាមសម្លាប់មនុស្សចំនួន១៧នាក់ក្នុងនិងជាយក្រុងទីក្រុងប៉ារីស។
រដ្ឋាភិបាលបារាំងបានឆ្លើយតប ដោយអនុម័តប្រតិបត្តិការ Sentinel ដែលគេមើលឃើញកងកម្លាំងប្រដាប់អាវុធ ត្រូវដាក់ពង្រាយល្បាតក្នុងរដ្ឋធានី ហើយនៅខែវិច្ឆិកាឆ្នាំដដែលនោះ ប្រទេសបារាំង បានជួបប្រទះការវាយប្រហារឥស្លាមជ្រុលនិយមសាហាវបំផុតមួយ ពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស១៣០នាក់ ក្នុងទីក្រុងប៉ារីស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


