Connect with us

ព័ត៌មានជាតិ

អគ្គស្នងការ នគរបាលជាតិ គ្រោងផ្ដល់រថយន្តពន្លត់អគ្គីភ័យ ទំនើប២គ្រឿង ជូនដល់អង្គភាពចំនួន២

បានផុស

នៅ

លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ គ្រោងនឹងធ្វើពិធី-ប្រគល់ ទទួលរថយន្តពន្លត់អគ្គីភ័យដ៏ទំនើប ចំនួន២គ្រឿង ជូនដល់មន្ត្រីជំនាញ សម្រាប់អន្តរាគ មន៍ហេតុការណ៍គ្រោះអគ្គិភ័យ ជូនប្រជាពលរដ្ឋទូទៅ។

រថយន្តពន្លត់អគ្គីភ័យ ចំនួន​២គ្រឿង​ ដែលគ្រោងនឹងផ្តល់ ជូនដល់មន្ត្រីជំនាញ សម្រាប់អន្តរាគមន៍ហេតុ ការ ណ៍គ្រោះអគ្គិភ័យ ជូនប្រជាពលរដ្ឋនេះ ម៉ាក EVERDIGM Model ERL 54C ចំណុះ​ ៣.៥០០លីត្រ មានដងយោងកម្ពស់​ ៥២ម៉ែត្រ។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យដ៏ទំនើប ទាំង២គ្រឿងនេះ គឺលោកនាយឧត្ដមសេ នីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងនឹងផ្តល់ជូន២ គោល ដៅ។

ក្នុងនោះ១គ្រឿង ផ្តល់ជូននាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ និង១គ្រឿងទៀត នឹងផ្តល់ ជូនលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាន នគរ បាលរាជធានីភ្នំពេញ សម្រាប់អន្តរាគមន៍ ហេតុការណ៍គ្រោះអគ្គិភ័យ ជូនបងប្អូនប្រជាពលរដ្ឋទូទៅ ឲ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា ប៉ុន្តែមុននឹងធ្វើពិធីប្រគល់-ទទួល លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានអញ្ជើញគ្រូបង្គោលរបស់ក្រុមហ៊ុន ដើម្បីហ្វឹកហាត់ទៅដល់ជំនាញមន្ត្រីបង្ការ ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ ទាំងពីរអង្គភាព ឲ្យបានចេះចាំស្ទាត់ជំនាញសិន រួចហើយទើបប្រារព្ធពិធីប្រគល់ និងទទួលទៅតាមការគ្រោងទុក៕ (ដោយ)៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម