ព័ត៌មានជាតិ
ថ្នាក់ដឹកនាំមន្ដ្រីកីឡានិងកីឡាករ-កីឡា ការិនី ជាង១,២០០ នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទី៣
លោក កែវ សុខផេង កីឡាករបាល់ទាត់ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល ពិសេស សម្ដេចតេជោនាយករដ្ឋមន្ដ្រីដែលសម្តេចបានយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នា ពិសេសការ ទទួលបានដូសទី៣ គឺជាដូសជំរុញដ៏សំខាន់សម្រាប់ក្រុមកីឡាករ ក្នុងការប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក ឬចេញទៅប្រកួតក្រៅស្រុក ដើម្បីបង្ការជំងឺកូវីដ-១៩ និយាយរួមគឺផ្ដល់ភាពកក់ក្ដៅដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង។

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជា មួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដូសជំរុញឬដូសទី៣ ជូនថ្នាក់ដឹកនាំមន្ដ្រី កីឡាគ្រូបង្វឹក និងកីឡាករ- កីឡាការិនីនិងមន្ដ្រី ពាក់ព័ន្ធសរុប ១,២២៩នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

បើតាមមន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងបានបញ្ជាក់ថា យុទ្ធនាការចាក់ដូសជំរុញ ឬដូសទី៣នេះ ធ្វើឡើងក្រោយមានការស្នើសុំរបស់លេខាធិការដ្ឋាន CAMSOC និងទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីជំរុញនិងបង្កើនភាពស៊ាំដល់គ្រូបង្វឹក និងកីឡាករ-កីឡាកា រិនី ក្នុងការត្រៀមធ្វើការប្រមូលផ្ដុំហ្វឹក ហាត់ទាំង ក្នុងស្រុកនិងក្រៅស្រុក ពិសេសត្រៀមចេញទៅហាត់រយៈពេលវែងនៅចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម។

តាមរយៈការទទួលបានវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញខាងលើ ថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងគ្រូបង្វឹក ពិសេសកីឡាករ- កីឡាការិនី បានសម្ដែងសេចក្ដីត្រេកអរនិងរីករាយជាខ្លាំង ដែលទទួលបាននូវអាវុធថ្មី ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ទន្ទឹមជាមួយគ្នានេះ កីឡាករ-កីឡាការិនី បាន សម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAM SOC និងក្រសួងការពារជាតិ ដែលបានជួយសម្រួលចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី។

តាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិ CAM SOC ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ- កីឡា ការិនីជម្រើសជាតិនេះ គឺបែង ចែកជា២លើក ដោយលើកទី១-ចាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ មានចំនួនសរុប ១,២២៩នាក់ និងលើកទី២ គ្រោងចាក់ក្នុងពេលឆាប់ៗខាងមុខ ដោយតាមការគ្រោង ទុកយ៉ាងយូរត្រឹមថ្ងៃទី ០៩ ខែកញ្ញា ហើយការចាស់ដូសទី៣ លើកទី២ ដោយ មានចំនួនប្រមាណជាង ៥០០នាក់៕
ដោយ ៖ វិសិទ្ធ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


