Connect with us

ព័ត៌មានជាតិ

កងកម្លាំងវិស្វកម្ម បន្សាបគ្រាប់ទម្លាក់ពីយន្តហោះ MK-82 ចំនួន១គ្រាប់ និងគ្រាប់ផ្លោង ១៥៥ម.ម.ចំនួន១គ្រាប់

បានផុស

នៅ

កងកម្លាំងវិស្វកម្ម នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ធ្វើការបន្សាបគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់ទម្លាក់ពីយន្តហោះ MK-82 ចំនួន១គ្រាប់ និងគ្រាប់ផ្លោង ១៥៥ ម.ម. ចំនួន១គ្រាប់ នៅលើផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទំព័រហ្វេសប៊ុក របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានផ្សព្វផ្សាយឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជា ការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្រុមការងារបានចាត់តាំងកម្លាំងចុះ ធ្វើការបន្សាបគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់ទម្លាក់ពីយន្តហោះ MK-82 ចំនួន១គ្រាប់ និងគ្រាប់ផ្លោង ១៥៥ម.ម. ១គ្រាប់ ប្រភេទ M43 ដែលបានរាវ រកឃើញនៅចំណុច ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីបម្រើឲ្យការអភិវឌ្ឍ លើ ការស្ថាបនាផ្លូវខ្សែក្រវាត់ ព្រំដែន តាមផែនការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ។

ក្រោយពេលបន្សាបគ្រាប់ រួចរាល់ជាស្ថាពរហើយ បញ្ជាការដ្ឋានវិស្វកម្ម នឹងយកគ្រាប់ទាំងអស់នេះ កសាងទៅជាសម្ភារៈឧបទ្ទេស សម្រាប់សិក្សា បម្រើឲ្យការងារហ្វឹកហ្វឺន ជំនាញវិស្វកម្មដល់សិក្ខាកាម តាមជំនាន់នីមួយៗ ជាបន្តបន្ទាប់ នៅសាលាវិស្វកម្មតេជោ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម