Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ នឹង​អញ្ជើញ​ចូល​រួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន-ចិន​ លើកទី១៧

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១៧ តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យដឹងថា ​ពិព័រណ៍​អាស៊ាន-ចិន លើកទី១៧នេះ នឹង​ត្រូវ​រៀប​ចំ​ឡើង​ក្រោម​ប្រធាន​បទ​ “​រួម​គ្នា​កសាង​ ខ្សែ​ក្រវាត់​នឹង​ផ្លូវ​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ឌីជីថល” និង​ផ្ដោត​លើ​ការ​ជំរុញ​សេដ្ឋកិច្ច​តំបន់​ឡើង​វិញ​ ក្រោយ​ពី​វិបត្តិ​ជំងឺកូវី១៩៕
ដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម