ព័ត៌មានជាតិ
លោកស្រី អោង សាន ស៊ូជី ផ្ញើលិខិតថ្លែងអំណរគុណសម្តេចតេជោ ដែលផ្តល់ជំនួយម៉ាស២លាន និងបរិក្ខារពេទ្យ
លោកស្រី អោង សាន ស៊ូជី (Aung San Suu Kyi) បានផ្ញើលិខិតមួយថ្លែងអំណរគុណសម្តេចតេជោ ដែលផ្តល់ជំនួយម៉ាស២លាន និង បរិក្ខារពេទ្យ ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងលិខិតដែលលោកស្រីផ្ញើជូនសម្តេចតេជោ បានឲ្យដឹងថា «ការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
លោកស្រីបន្តថា «បើទោះជាកំពុងជួបប្រទះការកើនឡើងករណីកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំងរួមសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត ដូចជា កម្ពុជា យើងខ្ញុំនឹងអាចជម្នះលើបញ្ហាប្រឈម និងងើបឡើងកាន់តែរឹងមាំនិងខ្លាំងក្លាថែមទៀត»។
ក្នុងលោកលោកស្រី ក៏ឆ្លៀតឱកាស អបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


