Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​នឹង​ពង្រីក​ការចាក់​វ៉ាក់សាំង​ដល់​កុមារ ទៅតាម​ស្រុក​ទាំងអស់ ជៀសវាង​ការកកស្ទះ​នៅក្នុង​ក្រុង​

បានផុស

នៅ

​បច្ចុប្បន្ន​ទីតាំង​មានតែ ៣ កន្លែង​គត់ ក្នុង​ក្រុង​បាត់ដំបង​ដែល​អាជ្ញាធរ​រៀបចំ​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ សម្រាប់តែ​ក្មេងៗ​សិស្សសាលា​ក្នុង​ក្រុង​បាត់ដំបង ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ​នោះ ដោយមាន​សភាព​កកកុញ​គ្នា​គ្មាន​សណ្តាប់ធ្នាប់ ដែលជា​ក្តី​ព្រួយបារម្ភ​ខ្លាំង​អំពី ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រឈម​នឹង​នេះ ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង នឹង​ជា​អ្នកនាំពាក្យ​បានឲ្យ​ដឹងថា អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ផ្តើម ប្រជុំ​ដោះស្រាយ​ភ្លាមៗ ដោយ​ចាប់ផ្តើម​រៀបចំ​ពង្រីក​មណ្ឌល​ផ្តល់​វ៉ាក់សាំង​ដល់​កុមារ ​នៅតាម​បណ្តា​ស្រុក​ទូទាំង​ខេត្ត ដែល​កុមារ​ក្នុង​វ័យ​នេះ មាន​ជាង​១៨​ម៉ឺន​នាក់ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦​ខែសីហាត​ទៅ ដើម្បី​បញ្ចៀស​ការ​កកកុញ​និង​បញ្ចៀស​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ ឯកឧត្តម​បញ្ជាក់ថា អាជ្ញាធរខេត្ត​កំពុង​ឲ្យ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ សហការ​ជាមួយ​អាជ្ញាធរ និង ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​មណ្ឌល​សម្រាប់​ផ្តល់​វ៉ាក់សាំង ជូន​ដល់​កុមា​រហើយ​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​មានប្រសាសន៍​ឲ្យដឹងថា បញ្ហា​កកកុញ ក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង ៣ នៅក្នុង ក្រុង​បាត់ដំបង​នេះ​ដោយសារតែ អាណាព្យាបាល​របស់​ក្មេងៗ នៅតាម​បណ្តា​ស្រុក​នានា បាន​សម្រុក​នាំ​កូន​មកចាក់​វ៉ាក់សាំង​ដែរ ហើយ​ចំនួន​ក្មេង​ផង​នឹង​ចំនួន​អាណាព្យាបាល​ដែល​នាំ​ក្មេង​មក​ផង ធ្វើឲ្យ​ចំនួន​ទ្វេដង ទើប​ធ្វើ​ឲ្យ​ទីតាំង​ផ្តល់​វ៉ាក់សាំង​ចង្អៀត បើទោះជា​អាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​រៀបចំ​កៅអី រក្សា​គម្លាត និង រៀបចំ​លេខ​រៀង​ត្រឹមត្រូវ​ហើយ​យ៉ាង​ណា​ក៏ដោយ​។​ លោក​បញ្ជាក់ថា ​តាម​ផែនការ​អាជ្ញាធរ​ផ្តល់​វ៉ាក់សាំង​ដល់​ក្មេង សិស្សសាលា ក្នុង​ក្រុង​បាត់ដំបង​ជាមុន ដែល​មាន​ចំនួន ១៥,៨២៦​នាក់ នៅ​ក្នុង​ស្រី ៦,៨២៦ នាក់ ដែល​គិត​ត្រឹម​ថ្ងៃទី​២៤​ខែសីហា ផ្តល់​វ៉ាក់សាំង​ដល់​កុមារ​បាន ១២,១៦០​នាក់ ​ក្នុង​នោះ​ស្រី ៦,៣៤២ នាក់​។

​លោក ​ផេង​ សិទ្ធី​ បាន​បញ្ជាក់​ថា ចំនួន​ដែល​ចាក់​វ៉ាក់សាំង​នេះ​ គឺមាន​ចំនួន​៤០​ភាគរយ គឺ​ក្មេងៗ​ដែល​ឪពុកម្តាយ​បាន​នាំ​កូន​មកពី​បណ្តា​ស្រុក​នានា មិនមែន​តែ​ក្មេង​ក្នុង​ក្រុង​បាត់ដំបង​តែមួយ​នោះទេ ។

​លោកអភិបាលក្រុង​បាត់ដំបង បាន​ទទូច​ស្នើឲ្យ​អាណាព្យាបាល​កុមារ​នៅតាម​បណ្តា​ស្រុក​នានា កុំ​ផ្អើល​នាំគ្នា​យក​កូនៗ​មកចាក់​វ៉ាក់សាំង ក្នុង​ក្រុង​បាត់ដំបង​ដែលនាំឲ្យ​កកកុញ ខាត​ពេលវេលា និង ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយសារ​កា​រ​ប្រជ្រៀត​គ្នា ត្រូវ​រង់ចាំ​ចាក់​វ៉ាក់សាំង​នៅតាម​បណ្តា​ស្រុក​ដែល​ខ្លួន​រស់នៅ ទៅតាម​ការរៀបចំ​រប​ស់​អាជ្ញាធរ​នាពេល​ឆាប់ៗ​នេះ​។​

បើតាម​មន្ត្រី​សុខាភិបាល​ឲ្យ​ដឹងថា​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​នេះ ការពង្រីក​មណ្ឌល​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ បាន ដល់​ស្រុក​សំឡូត និង ស្រុក​ប​វេ​លហើយ នឹង បន្ត​ពង្រីក​នៅតាម​បណ្តា​ស្រុក​ផ្សេងទៀត​ផងដែរ ដើម្បី​បញ្ចៀស​ការ​កកកុញ។ ហើយ​មណ្ឌល​ផ្តល់​វ៉ាក់សាំង​ដល់​ក្មេងៗ​នេះ មនុស្ស​ចាស់​ដែល​មិនទាន់​បានទទួល​វ៉ាក់សាំង​នាពេល​កន្លងមក​ក៏​អាចមក​ទទួល​វ៉ាក់សាំង​នៅទីនេះ​បានដែរ។​

​សូមបញ្ជាក់ថា​បើតាម​អាជ្ញាធរខេត្ត​ឲ្យ​ដឹងថា នៅក្នុង​ខេត្តបាត់ដំបង កុមារ​ចន្លោះ​ពី​អាយុ​១២​ដល់ ១៧​ឆ្នាំ មាន​ចំនួន ១៨៧,៧៩៣ នាក់ ក្នុងនោះ​ស្រី មាន​ចំនួន ៩៣,០៥៤ នាក់ ខណៈ​បច្ចុប្បន្ននេះ​ចំនួន​ដែល​មក​ចាក់​វ៉ាក់សាំង​ក្នុង​មណ្ឌល​ទាំង ៣ ក្នុង​ក្រុង​បាត់ដំបង បាន​ជាង​១​ម៉ឺន​នាក់​ហើយ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម