ព័ត៌មានជាតិ
គម្រោងកែច្នៃផ្លែមៀនទៅជាដំណាប់ និងភេសជ្ជៈ របស់ស្ថាបនិកមីល្ពៅ ត្រូវការទុនចន្លោះពី ៣ម៉ឺនដុល្លារទៅ ៥០ម៉ឺនដុល្លារ
ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែរបាត់ដំបង កាលពីពេលថ្មីៗ នេះ បានប្រកាសស្វែងរកអ្នកបណ្ដាក់ទុន ដើម្បីកែច្នៃផ្លែមៀនទៅជាដំណាប់ និងភេសជ្ជៈសម្រាប់លក់ចេញនៅលើទីផ្សារ ខណៈគម្រោងគឺត្រូវការដើមទុនប្រមាណ ៣ ម៉ឺនដុល្លារ ប៉ុន្តែបើទៅជារោងចក្រធំប្រមាណ ៥០ ម៉ឺនដុល្លារ ។

លោក វ៉ាន់ គិមវ៉ាង អាយុ ២៦ ឆ្នាំ ជាម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបង បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែសីហានេះថា ក្រោយពីការបង្ហើបពីគម្រោងច្នៃផ្លែមៀន ក្នុងពេលដែលផ្លែមៀនកំពុងកកស្ទះ មានការគាំទ្រ ពីប្រជាពលរដ្ឋភាគច្រើន ជំរុញឱ្យរូបលោក បង្កើតចេញជារូបរាង ដោយពួកគាត់ព្យាយាមជំរុញការចែករំលែក (Share) ឱ្យបានច្រើន ដើម្បីគេបានឃើញ ដើម្បីឱ្យមានការចាប់អារម្មណ៍ច្រើន ហើយបើវាផុសផុលច្រើនគេចាប់ផ្ដើមគិតឡើងវិញដើម្បីពិចារណាក្នុងការដាក់ទុន។
លោក វ៉ាន់ គិមវ៉ាង បញ្ជាក់ថា លោកក៏មិនជំរុញឱ្យអ្នកដាក់ទុនដាក់មកតែជាមួយរូបលោកដែរ សំខាន់ឱ្យតែបានជួយដោះសម្រាយបញ្ហាកកស្ទះមៀនរបស់កសិករ។ ហើយថា ប្រសិនបើមានការគាំទ្រផុសផុល នឹងឭដល់អ្នកដែលមានទុន នឹងតាមស្វែងរកលោកធ្វើគម្រោងនេះឱ្យដើរទៅមុខ។

លោកបង្ហើបប្រាប់ថា បច្ចុប្បមានអ្នកចង់ចូលដាក់ទុនខ្លះៗ ហើយ ប៉ុន្តែអ្នកចូលទាំងនោះ មិនទាន់ពិតប្រាដកជាមួយលោកទេ។
បើតាមយុវជនរូបនេះ ដើម្បីអាចសម្រេចគម្រោងកែច្នៃផ្លែមៀនបានទៅជាសហគ្រាសធុនតូច គឺត្រូវការដើមទុនប្រមាណ ៣ ម៉ឺនដុល្លារ ប៉ុន្តែបើទៅជារោងចក្រធំប្រមាណ ៥០ ម៉ឺនដុល្លារ ខណៈដែលោកបានចេះ ដឹង នឹងអាចកែច្នៃបានទៅជាផលិតផល ៤ ប្រភេទចេញពីមៀន ដូចជាទាក់ទង នឹងមៀនសម្ងួត ដែលគ្មានសំបក ទីពីរ មៀនសម្ងួតមានសំបកផង មានគ្រាប់ផង ទី៣ បែបជាភេសជ្ជៈ ដោយយកផ្លែទៅកិនឱ្យម៉ដ្ឋ ហើយប្រភេទមួយទៀត គឺមៀនដែលមានសាច់ យើងទទួលទានខាងក្រៅ។

លោកថា គម្រោងផលិតនេះ មិនទាន់ឈានដល់ដំណាក់កាលរក្សាទុកឱ្យបានយូរទេ គឺធ្វើបែបលក្ខណៈធម្មជាតិសិន ដើម្បីចេញជារូបរាងឱ្យគេមើលសិន នៅពេលដែលមានគេចាប់អារម្មណ៍ បង្កើតចេញជារោងចក្រខ្នាតតូចមួយហើយនោះយើងចាប់ផ្ដើមដំណើរការទើបធ្វើសម្រេចជាក់ស្ដែង៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា