ព័ត៌មានជាតិ
កម្ពុជា គ្រោងបញ្ជូននិស្សិត ២០០នាក់ទៀត ទៅហាត់ការ លើវិស័យកសិកម្ម នៅអ៊ីស្រា អែល
ប្រទេសកម្ពុជា គ្រោងបញ្ជូននិស្សិត ២០០នាក់បន្ថែមទៀត ទៅហាត់ការលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល នាពេលខាងមុខនេះ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានលើកឡើង នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ សីហានេះថា «យើងបានត្រៀមបញ្ជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មវគ្គថ្មី ចំនួន២០០នាក់បន្ថែមទៀត ឲ្យទៅធ្វើការហាត់ការ លើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល នាពេលខាងមុខឆាប់ៗនេះ បន្ទាប់ពីការរៀបចំបែបបទ ត្រូវបានបញ្ចប់»។
ទន្ទឹម និងការត្រៀមចេញដំណើរ របស់និស្សិតហាត់ការវគ្គថ្មី ក្នុងលោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្មចំនួន៣៨នាក់ ដែលទើបបានបញ្ចប់ធ្វើការហាត់ការ នៅប្រទេសអ៊ីស្រាអែល លើវិស័យកសិកម្ម រយៈពេល២ឆ្នាំ ដោយជោគជ័យ ដែលនឹងត្រូវវិលត្រឡប់ មកកាន់កម្ពុជាវិញ នាល្ងាចថ្ងៃទី២៧ ខែសីហានេះ។
លោករដ្ឋមន្ត្រី បានបន្តថា យើងក៏នៅសល់និស្សិតហាត់ការ រយៈពេល២ឆ្នាំ ចំនួន១៣នាក់ទៀត ដែលកំពុងនៅជាប់ភារកិច្ច នៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងនិស្សិតហាត់ការ រយៈពេល១១ខែ ចំនួន១៩៧ នាក់ ទៀតផងដែរ នឹងគ្រោងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ ។
គួរបញ្ជាក់ថា ក្រោយពីការចុះកិច្ចព្រម ព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨ រួចមក សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជូននិស្សិត ចូលរួមកម្មវិធីហាត់ការ (Internship) លើវិស័យកសិកម្ម នៅ ប្រទេសអ៊ីស្រាអែល បានចំនួន១៣ ជំនាន់រួចមកហើយ ដែលមាននិស្សិត សរុបចំនួន១,២៧១នាក់ក្នុងនោះ៖
– ជំនាន់ទី០១ (២០០៨-២០០៩) មានចំនួន ០៨ នាក់
– ជំនាន់ទី០២ (២០០៩-២០១០) មានចំនួន ១០ នាក់
– ជំនាន់ទី០៣ (២០១០-២០១១) មានចំនួន ៣០ នាក់
– ជំនាន់ទី០៤ (២០១១-២០១២) មានចំនួន ២៨ នាក់
– ជំនាន់ទី០៥ (២០១២-២០១៣) មានចំនួន ២៨ នាក់
– ជំនាន់ទី០៦ (២០១៣-២០១៤) មានចំនួន ៤០ នាក់
– ជំនាន់ទី០៧ (២០១៤-២០១៥) មានចំនួន ៦០ នាក់
– ជំនាន់ទី០៨ (២០១៥-២០១៦) មានចំនួន ១០២ នាក់
– ជំនាន់ទី០៩ (២០១៦-២០១៧) មានចំនួន ១៦០ នាក់
– ជំនាន់ទី១០ (២០១៧-២០១៨) មានចំនួន ២១២ នាក់
– ជំនាន់ទី១១ (២០១៨-២០១៩) មានចំនួន ២១០ នាក់
– ជំនាន់ទី១២ (២០១៩-២០២០) មានចំនូន ១៨៤ នាក់
– ជំនាន់ទី១៣ (២០២០-២០២១) មានចំនួន ១៩៩ នាក់៕
(ដោយ)៖ សំអឿន





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


