Connect with us

ព័ត៌មានជាតិ

ម្ចាស់ដេប៉ូខ្សាច់ តាមបណ្តោយ ផ្លូវជាតិលេខ១ គួរអាណិតអាជ្ញា ធរផង!

បានផុស

នៅ

សឹងជារៀងរាល់ថ្ងៃ អ្នកធ្វើដំណើរ បានឃើញសកម្មភាព អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់កម្លាំងធ្វើពលកម្ម កើបខ្សាច់ដែលកំពុប លើផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ ដោយពុំទំនេដៃឡើយ។ ដូច្នេះសុំអង្វរករ ដល់ម្ចាស់ដេប៉ូខ្សាច់ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ សូមមេត្តាជួយ ថែរក្សាបរិស្ថានផង កុំឲ្យកំទេចខ្សាច់ ជ្រុះលើផ្លូវកៅស៊ូ ដ៏ល្អស្អាតក្លាយទៅ ជាផ្លូវដីនោះ។

ទាក់ទងនិងការដឹកនាំកម្លាំង ចុះកើបដីខ្សាច់ លើកំណាត់ផ្លូវជាតិលេខ១នេះ លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងថា សឹងរាល់ថ្ងៃហើយ ដែលលោកស្រី បានដឹកនាំកម្លាំង ប្រជាការពារ និងតាមបណ្តាភូមិ ចុះកើបដីខ្សាច់ ដែលជ្រុះលើផ្លូវ ហើយខ្សាច់ដែលជ្រុះលើផ្លូវនេះ គឺជ្រុះពីលើរថយន្ត ដែលដឹកខ្សាច់ចេញពីដេប៉ូ ដោយពុំបានគ្របត្រឹមត្រូវ និងពិសេសជាងនេះ គឺខ្សាច់សើមដែលងាយ និងហូចេញពីរថយន្ត ដូចទឹកយ៉ាងដូច្នេះ។ លោកស្រីចៅសង្កាត់ អស់ពាក្យនិយាយ ជាមួយម្ចាស់ដេប៉ូទាំងនេះហើយ ព្រោះដូចជា និយាយច្រំដែលពេក។

ចំពោះលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ សាលាខណ្ឌច្បារអំពៅវិញ លោកបានបញ្ជាក់ ថា រាល់ថ្ងៃនេះ ក្រុមការងាររបស់លោក នៅពេលបើកភ្នែកឡើង គឺមានតែចប និងបង្គីជំនួស ដោយក្រដាស់និងប៊ិច។ យ៉ាងណាក៏ដោយ លោកក៏បានសំណូមពរ ដល់ម្ចាស់ដេប៉ូខ្សាច់ ដែលកំពុងប្រកបអាជីវកម្ម តាមបណ្តោយផ្លូវជាតិលេខ១ សូមមេត្តាបើកភ្នែក មើលកំទេចដី ដែលជ្រុះលើផ្លូវផង។ បើសិនជាអស់លោក មានស្មារតីចង់ជួយថែរក្សាបរិស្ថាននោះ គឺងាយបំផុត។ តែអស់លោក ដូចជាគ្មានអាណិតអាសូ ដល់អាជ្ញាធរបន្តិច សោះ ហើយបើអាជ្ញាធរចាប់រថយន្តរបស់លោក ដែលធ្វើឲ្យជ្រុះដី តាំងស្រែកថា បិទសិទ្ធិធ្វើអាជីវកម្ម៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម