ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន ប្រគល់អំណោយ ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ជំនួសមុខឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងក្នុងនាម ជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសេចក្ដីសោមនស្សរីករាយឥតឧបមា ចំពោះសន្ដានចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកា ចំនួន៣,០០០ (បីពាន់) ដុល្លារ, អង្ករចំនួន ១៤.៥ តោន, ត្រីខកំប៉ុង ចំនួន២០០ (ពីររយ)កេស, អាវភ្លៀង ចំនួន១,០០០ (មួយពាន់)អាវ, ភេសជ្ជៈកូកាកូឡាចំនួន២០០ (ពីររយ) កេស, ទឹកសម្លាប់មេរោគ ចំនួន២ (ពីរ) ធុង, និងវីតាមីនC ចំនួន៥ (ប្រាំ) កេស សម្រាប់ ប្រើប្រាស់ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩។

លោកឧត្ដមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំង ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញការខ្វះខាត របស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឲ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះលោក ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរស ជន សូមឲ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

នៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ការលះបង់ដ៏ធំធេង របស់កងកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំង ដែលបានការពារ តាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅចត្តាឡីស័ក ក្នុងដំណាក់កាលនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


