ព័ត៌មានជាតិ
ប្រទះឃើញ សាកសព ស្ត្រីជន ជាតិចិនម្នាក់ ដេកស្លាប់ នៅលើឆ្នេរសមុទ្រ អូរឈើទាល
សាកសពស្ត្រី ជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញ ស្លាប់អណ្តែតទឹក ទើរនៅឆ្នេរសមុទ្រ អូរឈើទាល (អតីតបន្ទាយប៉ូលិសជើងទឹក) ដោយមិនដឹងមូលហេតុ។
ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោង១០ និង០០នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យមើល។ នៅកន្លែងកើតហេតុ គេឃើញសាកសពស្ត្រីរងគ្រោះ បានដេកស្លាប់លើឆ្នេរខ្សាច់ផ្ញារពោះ ឡើងលើក្បែរមាត់ទឹក។ សពស្លៀក ខោខ្លី ពណ៌ខ្មៅ និងពាក់អាវយឺតដៃ ខ្លីពណ៌ស មិនមានពាក់ស្បែកជើង។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ XIE QIYING ភេទស្រី ជនជាតិចិន អាយុ២១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៖ EG 2190261 មានសុពលភាព ដល់ថ្ងៃទី០៧-០៥-២០២៩ ស្នាក់នៅសណ្ឋាគារ «ឆាងឆឹង» បន្ទប់លេខ៩០៧ ជាន់ទី៩។ ភ្លាមៗនេះ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុពាក់ព័ន្ធ និងការស្លាប់របស់ជនរងគ្រោះ នៅឡើយទេ។ ករណីនេះ កម្លាំងសមត្ថកិច្ច កំពុងសហការណ៍ ជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវ ជ្រាវ។ បច្ចុប្បន្ន សាកសព កំពុងរង់ចាំមន្រ្តីជំនាញ ធ្វើកោសល្យវិច័្ចយ នៅកន្លែងដដែល៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


