ព័ត៌មានជាតិ
ឃាត់ខ្លួនពលករខ្មែរ ៧នាក់ ដែលកំពុងចាកចេញពីផ្សាររុងគ្លឿ បម្រុងលបឆ្លងដែនតាម ច្រករបៀងចូលមកកម្ពុជា
ពលករខ្មែរចំនួន ៧នាក់ ត្រូវបានកម្លាំងឈុតខ្មៅថៃ សហការជាមួយតម្រួតព្រំដែនលេខ១២ ធ្វើការឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។
ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីល្ងាច ដោយកម្លាំងការពារព្រំដែនថៃ ដែលកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនត្រង់ចំណុច បានដុងងូ ក្នុងភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលពលករខ្មែរទាំង៧នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែន ដែលក្នុងនោះមានប្រុស៤នាក់ ស្រី២នាក់ និងក្មេងប្រុស១នាក់។

នៅពេលកម្លាំងត្រួតពិនិត្យ ដោយបានសាកសួរដោយពួកគេបានសារភាពថា ពួកគេបានមកធ្វើការនៅក្នុងផ្សាររុងគ្លឿលឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំងក៏អស់ការងារធ្វើដោយសារតែផ្សារ ត្រូវបានអាជ្ញាធរថៃបិទជាបណ្តោះអាសន្ន ទើបសម្រេចថានឹងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយធ្វើដំណើរតាមច្រករបៀង ដើម្បីឆាប់បានដល់ផ្ទះ ព្រោះមិនចង់ឲ្យអាជ្ញាធរកម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក។


បច្ចុប្បន្នពលករខ្មែរទាំង៧នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនឲ្យទៅសមត្ថកិច្ចកម្ពុជាតាមច្រកអូរបីជាន់ ក្នុងស្រុកគោកខ្យូង ដើម្បីធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



