ព័ត៌មានជាតិ
ដំណឹងល្អ! ឆ្នាំ២០២១ខាងមុខ ម៉ាឡេស៊ី នឹងបញ្ជូនក្រុមហ៊ុនធំៗចំនួន៣ មកវិនិយោគនៅកម្ពុជា
នេះជាការបញ្ជាក់របស់លោក ហ៊ុន សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋាន អាស៊ី-ប៉ាស៊ីហ្វិក និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក អែលឌីន ហួសៃនី ប៊ីន ម៉ូត ហាស៊ីម(H.E Mr Eldeen Husaini bin Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតបានចូលជួបសម្តែងការគួរសម និងប្រគល់មូលប្បទានប័ត្រ ដែលមានទឹកប្រាក់ ចំនួន ២៥០០០ ដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅកម្ពុជា កាលពីអំឡុងពេលកន្លងទៅនេះ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក ហ៊ុន សារឿន បានថ្លែងថា នៅក្នុងជំនួបនោះ ឯកអគ្គរាជទូតម៉ាឡេស៊ី បានជម្រាបជូនប្រមុខការទូតកម្ពុជាថា ទោះជាមានផលរំខានពីជំងឺវិបត្តិកូវីដ-១៩ ទៅលើសកលលោកនៅឆ្នាំក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីក្តី ប៉ុន្តែនៅតែរក្សាកំណើនគួរឲ្យកត់សំគាល់។
លោកបន្តថា បើទោះជាមានការរំខានពីជំងឺកូវីដ-១៩ មកលើបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកយ៉ាងណាក្តី ក៏ការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម រវាង ប្រ ទេសទាំងពីកម្ពុជា-ម៉ាឡេស៊ី នៅតែអាចនៅរក្សាបានប្រមាណ១៨៩លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយចំនួននេះ នៅតែមានកំណើតគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។
លោក Eldeen Husaini bin Mohd Hashim ឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ម៉ាឡេស៊ី នឹងបញ្ជូនក្រុមហ៊ុនធំៗចំនួន៣ប្រភេទ មកវិនិយោគនៅកម្ពុជា ក្នុងនោះ មានក្រុមហ៊ុនវិនិយោគផ្នែកគ្រឿងបន្លាស់ និងម៉ាស៊ីនរថយន្ត ក្រុមហ៊ុនវិនិយោគលើវិស័យថាមពលប្រេងកាត និងក្រុមហ៊ុន ដែលមានឯកទេសវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីមកបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមឯកអគ្គរាជទូត តាមរយៈវត្តមានក្រុមហ៊ុនធំៗទាំង៣ខាងលើនេះ នឹងជំរុញពាណិជ្ជកម្ម រវាងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែរីកចម្រើនធំធាត់ទៅមុខទៀត ជាពិសេសផ្ដល់ផលប្រយោជន៍ ដល់ប្រជាជននិងប្រទេសទាំងពីរ។ មន្ត្រីការទូតរូបនោះបានបញ្ជាក់ផងដែរថា ម៉ាឡេស៊ីមានបំណងផ្ដល់ជំនួយដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខ ព្រោះថា កន្លងមកនេះ ម៉ាឡេស៊ីធ្លាប់បានជួយ ដល់ប្រទេសផ្សេងៗដែលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីស្ថានភាពគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលម៉ាឡេស៊ីនាពេលនេះ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ ជំនួយមនុស្សធម៌នេះ បានបង្ហាញអំពី កាយវិការ សាមគ្គីភាព មិត្តភាពក្នុងនាមប្រទេសជាសមាជិកអាស៊ាន និងជាកាយវិការដ៏ល្អប្រសើរ របស់រាជរដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ីចំពោះកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីការបរទេស បានថ្លែងនូវអំណរគុណ ចំពោះថ្នាក់ ដឹកនាំម៉ាឡេស៊ី ដែលបានផ្ញើសារអបអរ សាទរកម្ពុជា ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ និងបានសម្ដែងនូវការអបអរសាទរ ចំពោះម៉ាឡេស៊ី ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ នូវកិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការ អេប៉ិច ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅនោះ។
លោករដ្ឋមន្ត្រីការបរទេសក៏បានជម្រាបជូនអំពីភាពជោគជ័យលើការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា និងបានចូលរួមជួយដល់បណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ជាម៉ាស់ និងសម្ភារៈវិជ្ជសាស្ត្រនានា ដើម្បីចូលរួមបង្ការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-19 ក្នុងនោះមានប្រទេស ឡាវ មីយ៉ាន់ម៉ា នឹងគ្រោងនាំយកជំនួយខាងលើប្រមាណជា៥០ ភាគរយ នៃជំនួយទៅដល់ប្រទេសឡាវនិងមីយ៉ាន់ម៉ានេះ ទៅដល់ប្រទេស ទីម័រឡេស្តេ ឬហៅថា ទីម័រខាងកើតនាពេលខាងមុខនេះ។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន សំដែងនូវការស្វាគមន៍ ចំពោះសមាណចិត្ត ក្នុងការ ចូលរួមរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា ហើយកម្ពុជាសង្ឃឹមថា ការរៀបចំជំរុញលើកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រលើកទី៣ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ 2021 ដោយជោគជ័យ ដើម្បីប្រើប្រាស់យន្តការនេះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍វិទ្យាសាស្ត្រ អប់រំ និងវិស័យដទៃទៀត ដែលនឹងហុចផល ប្រយោជន៍ ដល់ប្រជាជន និងប្រទេសទាំងពីរ សមស្របទៅតាមកាលៈទេសៈជាពិសេសគឺ វិបត្តិជាសកលនៃជំងឺកូវីដ-19នេះ។
សូមបញ្ជាក់ថា សម្រាប់ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី នៅឆ្នាំ២០១៨ មានប្រមាណ៤៨៤លានដុល្លារអាមេរិក ឆ្នាំ ២០១៩ មានប្រមាណ៦៩៨លានដុល្លារអាមេរិក និងឆមាសទី១ដើមឆ្នាំ២០២០ នេះ មានប្រមាណ១៨៩ លានដុល្លារអាមេរិក ដែលចំនួននេះ មានការកើនឡើងជាលំដាប់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងបណ្តាឆ្នាំមុនៗ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


