ព័ត៌មានជាតិ
បន្តជួសជុលផ្លូវជាតិលេខ ៥ រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ៖ ក្រុមការងាររបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងរៀបជម្រាលប្រឡាយសងខាង និងដាក់រីហ្គារថ្មី នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិលេខ៥នេះ ១បន្តការងារថែទាំខួបផ្លូវជាតិលេខ៥៦D ចន្លោះពីគីឡូម៉ែត្រ ១៩+១០០ ទៅដល់ គីឡួម៉ែត្រ ១៩+៣០០ ដោយកាយដីស្អុយចេញរួចកៀរកិនបង្ហាប់ និងការងារថែទាំ ចន្លោះពីគីឡូម៉ែត្រ ១៤+០០០ ទៅដល់ គីឡូម៉ែត្រ ១៥+០០០ ដោយសម្អាតរុក្ខជាតិ និងកាយបើកមុខទឹក ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។២បន្តការងារថែទាំផ្លូវជាតិលេខ៥៩ ចន្លោះពីគីឡួម៉ែត្រ ៦+០០០ ទៅដល់ គីឡូម៉ែត្រ ៦+៥០០ ដោយលុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ចំណែកផ្លូវជាតិមានប្រវែង៣.៣០០ម៉ែត្ររងគ្រោះច្រោះដាច់អណ្លើៗដោយទឹកជំនន់ ចាប់ពីវង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកស្រុកមង្គលបូរីត្រូវបានជួសជុលឡើងវិញចាក់កៅស៊ូប្រភេទDBST។


លោក សុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅឆ្នាំ២០២០កន្លងមកផ្លូវពីចំណុចរង្វង់មូល ស្រីគ្រប់ល័ក្ខដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃបណ្តាលហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗច្រើនកន្លែង ពេលនោះកំលាំងមន្ទីរសាធារណៈការដឹកជញ្ជូននិងកំលាំងអង្គភាពទាំង៣ ដឹកនាំដោយលោកផ្ទាល់ ធ្វើការជួសជុលផ្លូវជាតិច្រោះដាច់ដោយជំនន់ទឹកភ្លៀងនេះឡើងវិញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ។
លោកបានបញ្ជាក់ឲ្យដឹងបន្តថា ផ្លូវដែលរងការខួចខាតដោយទឹកជំនន់នោះ ក្រុមការងាររបស់លោកបានចាប់ផ្តើមស្ថាបនាឡើងវិញ ចាប់ពីដើមខែមករា ឆ្នាំ២០២១ជាបណ្តើរៗ ហើយចាក់កៅស៊ូ DBST និងមានប្រឡាយរំដោះទឹក ដោយរៀបថ្មភ្នំរឺថ្មប្រឡុងផ្នែកខាងលិចផ្លូវ មានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។ ផ្លូវដែលស្ថាបនាមាន២ដំណាក់កាល ដំណាក់ទី១ពីចំណុចក្បាលស្ពានសែសិនខាងកើតដល់ព្រំប្រទល់ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២ ពីចំណុចក្បាលស្ពានសែនសិនខាងលិចដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ជួសជុលកន្លែងដែលខូចនិងរៀបចំខឿនការ៉ូឡាឡើងវិញ។
លោកសុខ ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងគម្រោងជួសជុលផ្លូវថ្នល់ស្ពានដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២០ កន្លងមក មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទទួលបានចំនួន ២ គម្រោង ដែលគ្រោងបើកការដ្ឋានជួសជុលចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ នេះ៕
អត្ថបទ៖ វ៉ាន ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


