ព័ត៌មានជាតិ
ថ្ងៃដំបូង បើកយុទ្ធនាការចាក់ដូសជំរុញ តាមខណ្ឌទាំង ១៤ នៅភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកមិញនេះ ជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខណ្ឌទាំង១៤ មានការចូលរួមយ៉ាងច្រើនកកកុញ ជាមួយការរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាព។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្នុងសកម្មភាពចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៃមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន នាព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ មានប្រសាសន៍ឲ្យដឹងថា នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ មានមន្ត្រីរាជការ គ្រូបង្រៀន និង បុគ្គលិកចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបានទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាច្រើននាក់។

ស្របពេលនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជំនួញ សម្រាប់មន្ត្រីរាជការនេះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក៏បានទទួលការចាក់វ៉ាក់សាំងជូនយុវវ័យដែលមានអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ ចាក់សាំងដូសទី២ផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី មុននៃការចាក់បាក់សាំងនេះ អាជ្ញាធរខណ្ឌមានការប្រជុំបែងចែកភារកិច្ចរួចជាស្រេចហើយ ពោលគឺ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវបានបែងចែកជា២កន្លែង នោះគឺទីតាំងសម្រាប់ចាក់មន្ត្រីរាជការ និងទីតាំងសម្រាប់ចាក់កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ ដើម្បីឲ្យមានសណ្តាប់ធ្នាប់និងងាយស្រួលបំពេញការងាររបស់ក្រុមគ្រូពេទ្យ។
មន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចាក់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៩កញ្ញា ហើយសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមចាក់ដុសទី៣ឬដុសជម្រុញនៅថ្ងៃទី០៩រហូតដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១។ ដូច្នេះទេ លោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវចាក់សាំងដុសទីបីខាងលើនេះ សូមអញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង តាមការបែងចែកនិងការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពី ការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺ-១៩។

ក្នុងសកម្មភាពនេះដែលនៅមណ្ឌលសុខភាពច្បារអំពៅ ក៏ដូចជានៅមណ្ឌសុខភាពផ្សេងទៀតនៅទូទាំងរាជធានី ក៏មានមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីនិងយុវវ័យពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំទៅទទួលចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ កញ្ញា គឺបានជម្រុញអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដួសទី២រួចរាល់ សូមមកទទួលការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ ដោយភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


