Connect with us

ព័ត៌មានជាតិ

អ្នក​វិនិយោគ​បរទេស​ម្នាក់​លើកដៃ​សំពះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ជួយ​រក​យុត្តិធម៌ ករណី​លោក​ផ្កាយ​៣ លក់​ដី​ខ្យល់​ជាង​៣​លាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស៊ុន ហួរ បាន​បំភ្លឺ​អំពី​រឿង​ទិញ​-​លក់​ដី​តាមរយៈ​សារព័ត៌មាន​មួយចំនួន​កាល​ពី​ពេល​ថ្មីៗ នា​រសៀល​ថ្ងៃទី​៧​កញ្ញា​ឆ្នាំ​២០២១​នេះ​លោក​ជី កាន​យូ នាយក​ក្រុមហ៊ុន​ធី​ដាប់​បេ​ល​យូ លី ស៊ីន ថេ​កណឡ​ជី (TW LI XIN TECHNOLOGY CO, LTD)​បាន​ឆ្លើយតប​វិញ​ហើយ​បញ្ជាក់​ថា « ប្លង់ដី​ទាំង​៥​របស់លោក​ស៊ុន ហួរ មាន​ប្លង់រឹង​២ ប្លង់​ទន់​៣ ,​ប្លង់រឹង​១​បាន​យកទៅ​វិញ ហើយ​ប្លង់​ទាំងអស់​ពុំមាន​ប្រយោជន៍​សម្រាប់​រូបលោក​នោះ​ទេ សូម​លោក​ស៊ុន ហួរ មក​យកទៅ​វិញ​ចុះ​!»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជី កាន​យូ បាន​បំភ្លឺថា ចំពោះ​ប្លង់ដី​ទាំង​៥​ដែល​លោក​ស៊ុន ហួរ​បានដាក់​បញ្ចាំ គឺមាន​ប្លង់រឹង​២ មានឈ្មោះ​ស៊ុន ហួរ​មួយ​ប្លង់ និង មួយ​ប្លង់​ទៀត​ឈ្មោះ​ផ្សេង គាត់​បាន​យកទៅ​វិញ​តាំងពី​ឆ្នាំ​២០១៨​ថា​«​យកទៅ​បង្រួម​ដី​ចូលគ្នា ហើយ​មិនឃើញ​យកមក​ឱ្យ​លោក​វិញ​ឡើយ​»​។ ចំណែក​ប្លង់ដី​៣​ទៀត​ជា​ប្លង់​ទន់​ចុះហត្ថលេខា​ត្រឹម​លោក​មេឃុំ គឺមាន​ឈ្មោះ​ស៊ុន ហួរ​មួយ​ប្លង់ និង ឈ្មោះ​ផ្សេង​២​ប្លង់។

ប្រសិន​លោក​ស៊ុន ហួរ​ចង់បាន​សូម​អញ្ជើញ​មក​ពិភាក្សា​ជាមួយ​លោក​មេធាវី​យកទៅ​វិញ​ចុះ ព្រោះ​ប្លង់​ទាំងអស់​ពុំមាន​ប្រយោជន៍​សម្រាប់​រូបលោក​នោះទេ​។

លោក ជី កាន​យូ ជា​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន បាន​បញ្ជាក់ថា នៅ​ពេល​នេះ​លោក​សុំ​ឱ្យ​លោក​ស៊ុន ហួរ ទទួលស្គាល់ សច្ចភាព​២​ចំណុច ទី​១-​សូម​លោក​ស៊ុន ហួរ ត្រូវតែទទួលស្គាល់​នូវ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​មក​លើ​រូបលោក​និង​ទី​២-​លោក​ស៊ុន ហួរ ត្រូវ​សង​សំណង​មក​លោក​វិញ តាម​កិច្ចសន្យា​ទិញ​-​លក់​ដី គឺ​សង​នូវ​អ្វីដែល​លោក​គួរ​ត្រូវបាន។

លោក ជី កាន​យូ បាន​រំលឹក​ឡើងវិញ​ថា លោក​ស៊ុន ហួរ​បាន​ចុះកិច្ចសន្យា​លក់​ដី​ទំហំ​៩២៨០ ម៉ែត្រ​ការេ នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មានតម្លៃ​សរុប​៣​លាន​៣​សែន​ដុល្លារ ហើយ​បានក​ក់លុយ​លើក​ទី​១​ចំនួន​១០%​ស្មើនឹង​៣៣​ម៉ឺន​ដុល្លារ ។ បន្ទាប់ពី​ប្រគល់​លុយ​រួច​ទើប​ដឹងថា​ដី​នោះ​មិនមែនជា​ដី​លោក​ស៊ុន ហួរ​នោះទេ។ ទង្វើ​ដំបូង​របស់​គាត់​គឺ​បាន​រំលោភ​លើ​ច្បាប់​កម្ពុជា​រួចទៅហើយ ព្រោះ​លោក​បាន​ទារលុយ​វិញ​គាត់​ថា «​គ្មាន​លុយ​សង​»​។​ពេលនោះ​លោក​ស៊ុន ហួរ ថា​កុំ​បារម្ភ ព្រោះ​គាត់​ពាក់​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ​។

លោក​បន្តថា នៅពេលនោះ​លោក​ក៏​ជឿជាក់​ម្តងទៀត បន្ទាប់ពី​លោក​ស៊ុន ហួរ​អះអាងថា ត្រឹម​រយៈពេល​១​ឆ្នាំ ឬ​យ៉ាង​យូរ​១​ឆ្នាំកន្លះ គាត់​នឹង​កាត់​ប្លង់ដី​មកឱ្យ​រូបលោក ហើយក៏​ឱ្យ​មេធាវី​ណាត់ជួប​គ្នា​ទិញ​-​ធ្វើ​កិច្ចសន្យាលក់​ដី​ម្តងទៀត ហើយ​លោក​ស៊ុន ហួរ តម្រូវ​ឱ្យ​កក់​លុយ​១០%​ទៀត​ស្មើនឹង​៣៣​ម៉ឺន​ដុល្លារ​,​សរុប​២០%​ស្មើនឹង​៦៦​ម៉ឺន​ដុល្លារ រួច​លោក​ដាក់ ប្លង់ដី​ចំនួន​៥​ប្លង់​ដាក់បញ្ចាំ។

​ចំពោះ​ការ​បំភ្លឺ​របស់លោក​ស៊ុន ហួរ ថា គាត់​មិនបាន​គេចវេស​ការសង​ប្រាក់ លោក​ជី កាន​យូ បាន​បកស្រាយ​វិញ​ថា គាត់​(​ស៊ុន ហួរ​)​មិនដែល​បាន​មក​ទាក់ទង​រូបលោក​ម្តងណា​ឡើយ ពោល​គែ​គាត់​មិន​ចង់​សង​លុយ​មក​លោក​វិញ បើ​មាន​ចេតនា​សង​លុយ​គាត់​នឹង​កាត់​ប្លង់​មកឱ្យ​លោក​តាម​កិច្ចសន្យា​មិនខានឡើយ។

លោក​ជី កាន​យូ បាន​បញ្ជាក់​ថា មេធាវី​របស់លោក​បាន​ដាក់ពាក្យ​បណ្តឹង​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​រួចហើយ ដើម្បីឱ្យ​លោក​ជួយ​រក​យុត្តិធម៌ ហើយ​តាមរយៈ​លោក​មេធាវី​ដដែល​លោក​នឹងដាក់​ពាក្យបណ្តឹង​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​(​ប៉ា​ប៉ា​-​ម៉ាក់​ម៉ាក់​)​មេត្តាជួយ​រក​យុត្តិធម៌​ដល់​រូបលោក​ផង។ ព្រោះ​លោក​ស្រឡាញ់​ទឹកដី​កម្ពុជា ហើយ​បាន​យក​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​១ ដើម្បី​វិនិយោគ​ទៅលើ​វិស័យ សណ្ឋាគារ កាស៊ីណូ​និង​ភោជនីយដ្ឋាន ហើយ​បែរជា​ជួប​រឿង​បែបនេះ​។

សូម​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/០៥២០/៥៥៦ ចុះ​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០២០ បានបញ្ចប់ និង តែងតាំង ផ្តល់​ឋានៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ អត្តលេខ ៧៨១១១ ពី​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​ក្រសួងមហាផ្ទៃ មកជា​«​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​មាន​ឋានៈ​ស្មើ អគ្គនាយក​»​។

ជុំវិញ​ករណី​លោក​ជី កាន​យូ ប្តឹង​លោក​ស៊ុន ហួរ​ពី​ករណី​ឆបោក​និង​រំលោក​លើ​សេចក្តី​ទុកចិត្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​កន្លងទៅ អំពី​រឿង​ទិញ​លក់​-​ដី ត្រូវបាន​លោក​ស៊ុន ហួរ បដិសេធ​ថា ខុសពី​ការពិត​។ ក៏ប៉ុន្តែ​លោក​ស៊ុន ហួរ បាន​ទទួលស្គាល់​ថា «​លោក​ពិតជា​បានធ្វើ​កិច្ចសន្យា​ទិញ​-​លក់​ដី ហើយ​ទទួល​ប្រាក់​កក់​ចំនួន​៦៦​ម៉ឺន​ដុល្លារ​ពិតប្រាកដ ព្រមទាំង​បានដាក់​បញ្ចាំ​ប្លង់ដី​៥​ប្លង់​មាន​តម្លៃលើស​ចំនួន​លុយ​ដែល​កក់​ទៀតផង​»​។

ចំណែក​ប្លង់ដី​ទាំង​៥​ប្លង់​នោះ ត្រូវ​បាន​លោក​ជី កាន​យូ អះអាង​ថា ​«​ប្លង់ដី​ទាំងអស់​ពុំ​មាន​ប្រយោជន៍​សម្រាប់​រូបលោក​នោះទេ សូម​លោក​ស៊ុន ហួរ​មក​ពិភាក្សា​ជាមួយ​មេធាវី​លោក​យក​ទៅ​វិញ​ចុះ »៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម