ព័ត៌មានជាតិ
ដីប្រភេទណាចាត់ទុកជាដីធ្លីមិនបានប្រើប្រាស់ ជាប់ពន្ធ?
ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងនៅឆ្នាំ ១៩៨៥ និងបានដាក់ឱ្យអនុវត្តនៅឆ្នាំ ១៩៩៦។ ពន្ធនេះ ជាប្រភេទពន្ធថ្នាក់ក្រោមជាតិ ដើម្បីថ្នាក់វិការក្រោមជាតិអភិវឌ្ឍថ្នាក់មូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់លោកលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារ។

ថ្លែងកាលពីពេលកន្លងទៅ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលដៅ មិនឱ្យមនុស្សមួយចំនួនទិញដីមកទុកចោល ដើម្បីដំឡើងថ្លៃ។ មួយវិញទៀត ដើម្បីបង្កើតផលិតកម្មឱ្យមានសកម្មភាពសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការអភិវឌ្ឍ មានតម្រូវការកម្លាំងកម្មផ្តល់ការងារដល់ពលរដ្ឋ។ លើសពីនេះទៀត ការដាក់ចេញប្រភេទពន្ធនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍដីធ្លីដែលមិនបានប្រើប្រាស់ ឱ្យទៅជាដីដែលបានប្រើប្រាស់។
លោកបានបន្តទៀតថា ដីធ្លីដែលមិនបានប្រើប្រាស់មានអត្រាពន្ធ ២ភាគរយ ដែលជាប្រភេទពន្ធត្រូវបង់ប្រចាំឆ្នាំ ដូចពន្ធអចលនវត្ថុដែរ។ មានន័យថា ត្រូវចាប់ផ្តើមបង់ពីថ្ងៃទី ០១ ខែមករា រហូតដល់ថ្ងៃទី ៣០ខែ កញ្ញា បើមិនបង់ពន្ធ ត្រូវទទួលរងទោសពិន័យជាធរមាន។
កន្លងមកម្ចាស់អលចនទ្រព្យដីធ្លីមិនបានប្រើប្រាស់ មិនបានយល់ដឹងថា ដីប្រភេទណាដែលចាត់ទុកថា ជាដីធ្លីមិនបានប្រើប្រាស់នោះទេ។ នេះជាការបន្ថែមរបស់លោក កែន សម្បត្តិ។
ផ្ទុយទៅវិញ បើតាមអគ្គនាយករងពន្ធដារ មានលក្ខខណ្ឌចំនួន៥ ដែលចាត់ទុកថា ជាដីធ្លីដែលបានប្រើប្រាស់ រួមមាន ទី១ ជាដីស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់អចលនទ្រព្យបានរស់នៅ ចាប់ពី ១៨៣ថ្ងៃ ឬច្រើនជាងនេះ ដោយគិតចាប់ពីថ្ងៃទី ០១ ខែតុលានៃឆ្នាំកន្លងមក រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ។ ទី២ ដី ឬអចលនទ្រព្យជួលជាអគារ ឬផ្ទះ ហើយប្រកាសប្រចាំខែនៃការជួល លើស ៨០ភាគរយនៃចំនួន ១ភាគ១២នៃតម្លៃអចលនទ្រព្យ ក្នុងឆ្នាំប្រមូលពន្ធ យកទៅគុននឹង ០.០៨។ បើគណនាលទ្ធផលឃើញតូចជាងតម្លៃដែលប្រកាសប្រចាំខែ មានន័យថា ជាដីដែលបានប្រើប្រាស់ តែបើធំជាងមានន័យថា ជាដីមិនបានប្រើប្រាស់។ ចំណុចទី៣ ជាដីធ្វើសកម្មភាពសេដ្ឋកិច្ចស្របតាមតំបន់កំណត់របស់រដ្ឋ ដោយមាការដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ឬទេសចរណ៍ ដែលចំណូលបានពីសកម្មភាពនេះ ទទួលបានលើសពី ៨០ភាគរយ នៃចំនួន ១ភាគ១២នៃតម្លៃដី ក្នុងឆ្នាំប្រមូលពន្ធគណនាជាមួយមេគុនដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលធំជាងអ្វីដែលម្ចាស់អចលនទ្រព្យទទួលបានចំណូលមានន័យថា ត្រូវចាត់ទុកជាដីធ្លីដែលមិនបានប្រើប្រាស់។ ទី៤ បើសិនជាដីនេះជាកម្មសិទ្ធិរបស់រដ្ឋ ជួលទៅឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ហើយស្ថិតនៅក្នុងលក្ខខណ្ឌចំនួនបីខាងលើ ក៏ចាត់ទុកថាជាដីធ្លីបានប្រើប្រាស់ដែរ។ ទី៥ ប្រសិនបើដីស្ថិតនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ តែមិនបានប្រើប្រាស់ ដោយសារប្រធានសក្តិ ឬរងគ្រោះដោយប្រការណាមួយ ដូចជាអសន្តិសុខ រងគ្រោះដោយធម្មជាតិ ឬសង្រ្គាម ដោយមានការយល់ព្រមពីក្រសួងជំនាញ នោះគឺមិនជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ តែបើមិនជាប់ក្នុងលក្ខខណ្ឌនេះទេ ត្រូវតែមានកាតព្វកិច្ចបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់។
លោកអគ្គនាយករង បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ ២០០៧មក ដីដែលមិនបានប្រើប្រាស់ គឺត្រូវជាប់ពន្ធដីធ្លីមិនបានប្រើប្រាស់ទាំងអស់ ទោះដីនោះមានទំហំប៉ុណ្ណាក៏ដោយ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


