ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង កំពុងតាមដានក្រុមជ្រុលនិយម បំផុសចលនាតវ៉ារឿងដីធ្លី
អាជ្ញាធរសមត្ថកិច្ចនៅខេត្តកោះកុង បាននិងកំពុងបង្កើនតាមដានក្រុមមុខសញ្ញាជាអ្នកជ្រុលនិយមប្រឆាំង ដែលបំផុសបំផុលចលនាទាមទារតវ៉ារឿងដីធ្លីឡើងវិញក្នុងមូលដ្ឋាន។

រដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំបន្ទាន់មួយ ដោយបានពិភាក្សាលម្អិតជាមួយតំណាងអ្នកច្បាប់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការរដ្ឋបាល និងច្បាប់ ទៅកាន់ក្រុមសកម្មជនតវ៉ាដីធ្លីដែលប្រព្រឹត្តខុស។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ក៏បានឯកភាពរាល់ចំណាត់ការផ្នែករដ្ឋបាល និងផ្លូវច្បាប់ ចៀសវាងមានការធ្វើសកម្មភាពណាមួយបង្កចលាចលដល់សង្គម ខណៈ កម្ពុជា កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងការបោះឆ្នោតតំណាងរាស្ត្រ នាពេលខាងមុខ។
តាមការឲ្យដឹងរបស់លោក សុខ សុទ្ធី អភិបាលរងខេត្ត និងលោក ហាក់ ឡេង អភិបាលរងខេត្ត បានបង្ហាញការព្រួយបារម្ភពីបញ្ហាតវ៉ាទាមទាររឿងដីធ្លីនេះយ៉ាងខ្លាំង ដោយថ្នាក់ដឹកនាំខេត្តទាំង ២ រូបនេះ ណែនាំដល់អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានក្រុង-ស្រុក ត្រូវរួមគ្នាបង្កើនការតាមដានក្ដោបក្ដាប់មុខសញ្ញាដែលជាក្រុមជ្រុលនិយមប្រឆាំងកំពុងបំផុសចលនាបង្កើតឲ្យមានការតវ៉ាឡើងវិញ។

រដ្ឋបាលខេត្ត ជំរុញឲ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសមាគម ត្រូវដាក់ពាក្យសុំច្បាប់អនុញ្ញាតជាមុនសិន មុននឹងធ្វើកម្មវិធីជួបជុំអ្វីនៅក្នុងមូលដ្ឋាន ហើយហាមដាច់ខាតជួបជុំពីវិធានការផ្សព្វផ្សាយញុះញង់ប្រឆាំងនឹងរាជរដ្ឋាភិបាល។ ករណីរកឃើញថា មានកំហុស ឬប្រព្រឹត្តបទល្មើសជាក់ស្ដែង នឹងមានវិធានការច្បាប់ជាធរមានមិនមានការលើកលែងនោះទេ។

គួរកត់សម្គាល់ថា ខេត្តកោះកុង ប៉ុន្មានឆ្នាំចុងក្រោយនេះ មានស្ថានភាពល្អប្រសើរ គ្មានការតវ៉ាទាមទារអ្វីនោះទេ ពិសេសបញ្ហាដីធ្លី ដោយរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ក្រុង ស្រុក សហការស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលរងគ្រោះបញ្ហាដីធ្លីពិតប្រាកដ បូករួមទាំងផ្ដល់សំណងទូទាត់ជាថវិកា និងបែងចែកដីធ្លីជូនទៀតផង។

យោងតាមលិខិតរបស់រដ្ឋបាលស្រុកស្រែអំបិល បានឲ្យដឹងកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ថា ថ្មីៗនេះមានប្រជាពលរដ្ឋជាសកម្មជនតវ៉ាដីធ្លីមកពីបណ្ដាខេត្តចំនួន ១១ បានចុះមកមូលដ្ឋានស្រុកស្រែអំបិល ក្រោមរូបភាពធ្វើទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍លើដំណើរការសកម្មភាពតវ៉ាដីធ្លីអំពីភាពជោគជ័យ និងបញ្ហាប្រឈមរបស់ក្រុមតវ៉ាដីធ្លីនៅក្នុងមូលដ្ឋានស្រុកស្រែអំបិល។

រដ្ឋបាលស្រុកស្រែអំបិល បានបង្ហាញក្តីព្រួយបារម្ភដែរថា ក្រុមតវ៉ាដីធ្លីមកពីគ្រប់ខេត្តទាំង ១១ អាចនឹងយកទីតាំងស្រុកស្រែអំបិលធ្វើជាទីតាំងសម្រាប់ការប្រមូលផ្ដុំធ្វើសកម្មភាពតវ៉ាបញ្ហាដីធ្លី និងបញ្ជ្រាបសកម្មភាពនយោបាយរបស់គណបក្សប្រឆាំង ព្រមទាំងធ្វើសកម្មភាពដែលបង្កភាពចលាចលផ្សេងៗទៀតផងដែរ។ ទើបធ្វើលិខិតស្នើសុំបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការទប់ស្កាត់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


