ព័ត៌មានជាតិ
ម្ចាស់ដីស្របច្បាប់ស្នើអាជ្ញាធរស្រុកកណ្តាលស្ទឹងបង្ក្រាបក្រុមអណាធិបតេយ្យចាប់ដីសង់រោងលើដីមានម្ចាស់
ម្ចាស់ដីកាន់កាប់ស្របច្បាប់បានទទូចស្នើសុំដល់អាជ្ញាធរស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មេត្តាចុះបង្ក្រាបទៅលើក្រុមអាណាធិបតេយ្យដែលចូលទៅចាប់ដីសង់រោងស្នាក់នៅដោយខុសច្បាប់ទាំងស្រុង។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ២៦ ខែមករា គណបញ្ជាការឯកភាពឃុំជើងកើប ស្រុកកណ្តាលស្ទឹងបានចុះទៅហាមឃាត់ក្រុមអាណាធិបតេយ្យដែលនាំគ្នាចុះទៅចាប់ដី ដែលមានម្ចាស់កាន់កាប់ស្របច្បាប់ស្ថិតនៅជាប់ទំនប់តាហោក្នុងភូមិ ប្រជុំអង្គ ភូមិពោធិភ្នាត និងភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយខុសច្បាប់និងគ្មានលិខិតស្នាមអ្វីទាំងអស់ បើទោះបីជាកម្លាំងអាជ្ញាធរឃុំចុះទៅហាមឃាត ប៉ុន្តែក្រុមអាណាធិបតេយ្យឆ្លើយថាពួកគាត់មករស់នៅលើដីរដ្ឋ។


តាមប្រភពពីលោក នាវ ម៉ានី កាន់អត្តសញ្ញាណបណ្ណ័លេខ ១៣០២៤១៦៩៨ ជាម្ចាស់ដីបានឲ្យដឹងថា ដីរបស់លោកស្ថិតនៅទីតាំងភូមិខាងលើមានប្លង់កាន់កាប់ស្របច្បាប់។
លោកបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាផ្តល់យុត្តិធម៌ដល់គាត់ដើម្បីបានធ្វើរបងកាន់កាប់តាមទំហ៊ុំដីរបស់គាត់។
បើយោងតាមលិខិតជូនដំណឹងរបស់លោក ឌិន ឌីម មេឃុំជើងកើប លេខ ០០១.២៤ ស.ជ.ណ ចុះថ្ងៃទី ៥ ខែមករាឆ្នាំ២០២៤ ជម្រាបជូនទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅទីតាំងខាងលើជាលើកទី ៤ សុំឲ្យបងប្អូនប្រជាពលរដ្ឋរុះរើរោង និងផ្ទះដែលខ្លួនរស់នៅមិនស្របច្បាប់ចេញដោយគ្មានលក្ខណ។
លិខិតរបស់លោកមេឃុំជើងកើបបានបញ្ជាក់ពីចំណារបស់អភិបាលខេត្តចុះថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០១៩។ លិខិតជូនដំណឹងលេខ ០៩៣ ស.ជ.ណចុះថ្ងៃទី ៩ ខែសីហាឆ្នាំ២០២១ ដោយរដ្ឋបាលស្រុក។ លិខិតជូនដំណឹងលើកទី ៣ លេខ ០២៤ ស.ជ.ណ ចុះថ្ងៃទី ៤ ខែមិនាឆ្នាំ២០២២ របស់រដ្ឋបាលស្រុក។ លិខិតបញ្ជាបេសសកម្មលេខ១៩៣ ល.ប.បចុះថ្ងៃទី១ខែសីហាឆ្នាំ២០២២ ស្តីពីការចុះអនុវត្តន៍រុះរើតូបលក់ដូរលើដីកម្មសិទ្ធិ។

តាមលិខិតអះអាងពីលោកមេឃុំ ប្រជាពលរដ្ឋដែលមកសង់រោង (ចាប់ដីខុសច្បាប់) គឺមកពីឃុំកណ្តោកនិងមកពីក្រៅមូលដ្ឋាន ដូចជាស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម សង្កាត់ព្រែកកំពិស និងមកពីភ្នំពេញ បានមកបោះបង្គោលចាប់យកដីសាងសង់ផ្ទះ និងធ្វើការលក់ទិញពីម្នាក់ទៅម្នាក់ទៀតយ៉ាងអនាធិបតេយ្យដោយគ្មានការដឹងឮពីអាជ្ញាធរឡើយ។
តាមប្រភពពីម្ចាស់ដីកាន់កាប់ស្របច្បាប់សុំឲ្យអាជ្ញាធរចុះបង្ក្រាបក្រុមអនាធិបតេយ្យទាំងនេះ ដើម្បីឲ្យម្ចាស់ដីបានកាន់កាប់លើដីរបស់ខ្លួនជារៀងរហូតតទៅ៕

អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


