ព័ត៌មានជាតិ
ពលរដ្ឋឃុំតាតៃ ចង់បានមន្ត្រីជំនាញចុះវិនិច្ឆ័យវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ
តំណាងប្រជាពលរដ្ឋឃុំតាតៃ ស្រុកកោះកុង ចង់បានក្រុមមន្ត្រីជំនាញចុះពិនិត្យវិនិច្ឆ័យវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធឲ្យឆាប់រហ័ស ខណៈភូមិឃុំស្រុកមួយចំនួនមានការវាស់វែង និងចេញប្លង់រួចរាល់ហើយ។

លោក ទេព ម៉ាឡា តំណាងប្រជាពលរដ្ឋឃុំតាតៃ លើកឡើងនៅថ្ងៃទី ២៦ ខែតុលា នេះថា បណ្ណកម្មសិទ្ធិអចលនទ្រព្យជាដីធ្លីជាសេចក្តីត្រូវការចង់បានយូរឆ្នាំមកហើយ ដោយធ្លាប់ស្នើសុំជាច្រើនលើកផងដែរទៅកាន់អាជ្ញាធរស្រុកខេត្ត និងមន្ទីរជំនាញ ចុះមកវាស់វែង ដើម្បីទទួលយកប្លង់រឹងមានទុកប្រើប្រាស់ ឬ ចែកកូនចៅទៅថ្ងៃមុខ។

ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង លោក ទេព ម៉ាឡា បន្ថែមថា ក្រៅពីការចង់បានប្លង់កម្មសិទ្ធិដីធ្លីនេះហើយ លោក និងប្រជាសហគមន៍អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ ក៏ស្នើសុំគ្រប់គ្រងតំបន់ទេសចរណ៍នេះមកវិញ ទោះបីជាមានការកាត់ភូមិសាស្ត្រខាងលើទៅចូលក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា យ៉ាងណាក៏ដោយ។

លោក ម៉ាឡា បញ្ជាក់ថា ពលរដ្ឋរបស់លោកមិនដឹងថាប្រកបមុខរបរអ្វីក្រៅពីការអាស្រ័យអនុផលព្រៃឈើ និងបម្រើសេវាកម្មទេសចរណ៍កម្សាន្ត ប្រសិនយកតំបន់ទឹកជ្រោះទៅឲ្យស្រុកមណ្ឌលសីមា ពួកគាត់នឹងបាត់បង់ចំណូលផ្គត់ផ្គង់ជីវភាពជាក់ជាពុំខាន។

ឆ្លើយតបនឹងសំណើរបស់ពលរដ្ឋ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ការដែលក្រុមមន្ត្រីខកខានមិនចុះវាស់វែងជូន ដោយសារតែក្រុមការងារជំនាញមានភារកិច្ចចំពោះមុខជាច្រើន និងខ្វះមន្ត្រី ដូច្នេះលោកស្រីសុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋ។

លោកស្រីអភិបាលខេត្តកោះកុង នឹងជំរុញធ្វើយ៉ាងណាឲ្យការចុះវាស់វែងជូនពលរដ្ឋឃុំតាតៃ ចុះមកវិនិច្ឆ័យជូនពលរដ្ឋនាពេលខាងមុខ។

ដោយឡែកតំបន់ទឹកជ្រោះតាតៃ ត្រូវបានលោកស្រី អះអាងថា ច្បាប់បានកំណត់ព្រំប្រទល់រវាងស្រុក និងស្រុក ហើយតាមបែបបទរដ្ឋបាល គ្រាតំបន់ទឹកជ្រោះតាតៃ មួយផ្នែកស្ថិតនៅស្រុកមណ្ឌលសីមា និងមួយផ្នែកទៀតស្ថិតនៅក្នុងស្រុកថ្មបាំង។ ប៉ុន្តែបែបនេះក្តី លោកស្រី នឹងបើកកិច្ចប្រជុំពិសេសមួយ ដើម្បីសម្របសម្រួលទៅថ្ងៃមុខ សំដៅធ្វើយ៉ាងម៉េចរកដំណោះស្រាយរួមអំពីតំបន់ភូមិសាស្ត្រគ្រប់គ្រង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


