Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ២ រូប​ត្រូវដកចេញពីតំណែង​ ក្នុងរយៈពេល​មិនដល់ ១ ឆ្នាំ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់សុខាភិបាលចំនួន២នាក់ម្នាក់ត្រូវដកចេញពីតំណែងប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងម្នាក់ទៀតអតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១បន្ទាប់ពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យខេត្តមង្គលបូរី ថាគ្មានក្រមសីលធម៌ ជាគ្រូពេទ្យ ដោយធ្វើការទារលុយមុននឹងព្យាបាលអ្នកជំងឺ។

លោកអភិបាលខេត្តអះអាងថា មិនមែនលើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលមានលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធានមន្ទីរពេទ្យនេះ។

ចំណែកមន្ត្រីសុខាភិបាលម្នាក់ទៀតដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌនោះមានឈ្មោះ ខឹម មុនីកុសល អតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងជាមន្ត្រីនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិនត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្តេញចេញពីក្របខ័ណ្ឌកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមមូលហេតុ «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។

មុននឹងបណ្តេញចេញពីក្របខ័ណ្ឌ លោកត្រូវបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត​មកជាមន្ត្រីតាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។បន្ទាប់ពីរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថាលោកពិតជាមានកំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន។

ការបញ្ចប់ភារកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុកញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។

មន្ត្រីរូបនេះមានគោលបំណងបង្កភាពវឹកវរកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០១ គាត់បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយក៏ឆ្លៀតឱកាសថតបង្ហោះក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចល ក្នុងសន្តិសុខសង្គម ប៉ះពាល់ដល់កិត្តិយរសមន្ត្រីរដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មមិនគិតពីការនឿយហត់៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម