ព័ត៌មានជាតិ
អគារគណបក្សប្រជាជនកម្ពុជា សង្កាត់បាវិត មានតម្លៃជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់
ស្វាយរៀង ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត លោក ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ រួមមានលោកប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត អស់លោក- លោកស្រីជាសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត។

លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត បានមានប្រសាសន៍ឲ្យដឹងថា អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតដែលត្រូវធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នាពេលនេះមានបណ្តោយប្រវែង១៦,១៩ម៉ែត្រទទឹង៨ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿងមានបំពាក់ ឧបករណ៍ គ្រឿងសំភារៈបរិក្ខា របង ក្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង១៩០ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ថវិកាប្រមាណជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកបានឲ្យដឹងទៀតថា សមិទ្ធផលថ្មីនេះគឺដើម្បីទុកជាកន្លែងធ្វើការបំរើឲ្យការងារគណបក្សសង្កាត់បាវិតដែលកន្លងមកកន្លែងចាស់ត្រូវបានជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចនារដូវវស្សាជាហេតុធ្វើឲ្យជួបការលំបាកចំពោះការប្រារព្ធពិធីផ្សេងៗម្តងៗនាពេលកន្លងមក។

លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថា ក្នុងនាមរូបលោកក៏ដូចជាថ្នាក់ដឹកនាំនៅក្រុងបាវិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង អស់លោក-លោកស្រី ជាថ្នាក់ដឹកនាំព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈដើម្បីកសាងនូវសមិទ្ធផលផ្សេងៗនៅក្រុងបាវិតជាពិសេសគឺអគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតនាពេលនេះ ដែលជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃ និងបំរើឲ្យការងារគណបក្សសង្កាត់បាវិត ប្រព្រឹត្តទៅបានដោយរលូន៕
ដោយ ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


