ព័ត៌មានជាតិ
លោក សុខ ឥសាន ៖ ពាក្យថា “រំលោភ សិទ្ធិមនុស្ស” កំពុងពេញនិយមសម្រាប់ប្រទេសកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងនៅថ្ងៃនេះថា សព្វថ្ងៃនេះ ពាក្យថា “រំលោភសិទ្ធិមនុស្ស” នេះ កំពុងពេញនិយមណាស់សម្រាប់ប្រទេសកម្ពុជា តែបេីប្រទេសមួយនោះ ទោះបីមានការរំលោភសិទ្ធិមនុស្សយ៉ាងណា ក៏អត់ដែរដោយសារ សិទ្ធិមនុស្សជារបស់គេទៅហើយ។
បើតាមលោក សុខ ឥសាន នៅកម្ពុជាឆ្លងកូវីដតិច ក៏មកពីការរំលោភសិទ្ធិមនុស្ស, ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក៏មកពីការរំលោភសិទ្ធិមនុស្ស, បាប់ចោលួច ចោរប្លន់ ចាប់ពួកគ្រឿង ញៀន ពួកប្រើអំពើហិង្សា ក៏រំលោភសិទ្ធិមនុស្ស ហើយអត់លុយបន្តបើកស្ថានទូត ក៏មកពីការរំលោភសិទ្ធិមនុស្សដែរ។
លោក សុខ ឥសាន បញ្ជាក់យ៉ាងនេះថា “បរទេសមួយអអត់លុយបន្តបើកស្ថាន ទូតរបស់ខ្លួននៅកម្ពុជា បែរជាអ្នកអគតិខ្លះថា មកពីមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅវិញ។ នៅកម្ពុជាឆ្លងកូវីដ១៩ តិច និងអត់មានស្លាប់ ដោយកូវីដ-១៩ ប្រហែលជាមកពីមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដែរហើយ ? នៅប្រទេសធំមួយមានឆ្លងកូវីដ-១៩ ជិត២០មុឺន និងស្លាប់ដោយកូវីដ-១៩ ជិត២ពាន់នាក់ក្នុង១ថ្ងៃ ប្រហែលមកពីមានការគោរពសិទ្ធិមនុស្សល្អ និងប្រជាធិបតេយ្យរឹងមាំហើយមើលទៅ ? ស្អីក៏ដោយបើកើតនៅកម្ពុជា គឺបណ្តាលមកពីការលោភសិទ្ធិមនុស្ស, ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ ស្លាប់ដោយជំងឺ ស្លាប់ដោយអំពើហិង្សាផ្សេងៗ មកពីមានការរំលោភសិទ្ធិមនុស្ស។ សិទ្ធិមនុស្សកំពុងពេញនិយមនៅកម្ពុជា គ្រប់បញ្ហាមកពីការំលោភសិទ្ធិមនុស្ស។ ចាប់ចោរលួច ចោរប្លន់ ចាប់អ្នករត់គ្រឿងញៀន អ្នកព្រឹត្តិល្មើសច្បាប់ ក៏ជាការរំលោភសិទ្ធិមនុស្សដែរ តែបើមេសិទ្ធិមនុស្ស ទោះធ្វើរំលោភសិទ្ធិមនុស្ស ក៏អត់រំលោភសិទ្ធិមនុស្សដែរ ព្រោះសិទ្ធិមនុស្សជារបស់គាត់ទៅហើយ”។
លោក សុខ ឥសាន បញ្ជាក់បែបនេះ តាមសារអេឡិចត្រូនិចតេឡេក្រាម និងបន្ទាប់ ពីមានមនុស្សមួយចំនួន ដែលមិនពេញ ចិត្តចំពោះរដ្ឋាភិបាលបច្ចុប្បន្ន នាំគ្នានិយាយមិនដាច់ពីមាត់ ពីការរំលោភសិទ្ធិមនុស្ស តែបើរដ្ឋាភិបាលនៃប្រទេសណាមួយ ដែលគេពេញចិត្ត ទោះបីមានរំលោភសិទ្ធិមនុស្សយ៉ាងណាក៏អត់ដែរ៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


