ព័ត៌មានជាតិ
សង្ស័យពុលស្រាសបណ្ដាលឲ្យស្លាប់ម្នាក់ ខណៈពេលទៅចូលរួមបុណ្យសពអ្នកស្លាប់ដោយពុលទឹកអណ្ដូង
មានករណីសង្ស័យពុលស្រាសបណ្ដាលឲ្យស្លាប់ម្នាក់ ខណៈពេលចូលរួមពិធីបុណ្យសពដែលស្លាប់ដោយសារហូបទឹកអណ្ដូងនៅខេត្តកំពង់ឆ្នាំង នេះបើតាមរបាយការណ៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។
ក្នុងរបាយការណ៍របស់លោកជំទាវដដែលបានឲ្យដឹងថា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីសង្ស័យពុលស្រាស បានកើតឡើងក្នុងចំណោមអ្នកដែលបានធូរស្រាលពីពុល ហេតុការណ៍សង្ស័យពុលដោយសារថ្នាំបាញ់នៅចំការឪឡឹកនៅ ភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានទៅចូលរួមពិធីបុណ្យសពដែលបានស្លាប់ម្នាក់ ពីហេតុការណ៍សង្ស័យពុលថ្នាំបាញ់នេះ ហើយករណីសង្ស័យពុលស្រាសនេះ ក៏បណ្តាលឲ្យមានស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ។
ពេលទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ក្រុមការងារដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ង៉ូវ កាង អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងសុខាភិបាល ធ្វើដំណើរចុះជួយពិនិត្យនិងអន្តរាគមន៍ជួយជាបន្ទាន់ដោយតម្រូវឲ្យធ្វើដំណើរទាំងយប់ និងបានពិភាក្សាជាមួយឯកឧត្តមអភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបញ្ឈប់ការលក់និងចែកចាយស្រាសនោះជាបន្ទាន់ផងដែរ។
បច្ចុប្បន្នអ្នកសង្ស័យថា ពុលស្រាចំនួន០៤នាក់ (ស្រី ២នាក់ និងប្រុស ២នាក់) មានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
សូមបងប្អូនទាំងអស់ កុំពិសារស្រាស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់បាត់បង់ជីវិត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី