ព័ត៌មានជាតិ
រាជធានីខេត្តចំនួន៦ បានបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍នៅព្រឹកថ្ងៃទី១២កញ្ញានេះថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន៦ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាកសាំងដូសទី១ដោយជោគជ័យ និងបន្តចាក់ដូសទី២និងដូសទី៣ជាបន្តបន្ទាប់ទៀត។

លោកស្រីបានបន្តថា រាជធានីខេត្តទាំង៦រួមមាន រាជធានីភ្នំពេញ ព្រះសីហនុ កែប កណ្តាល ខេត្តប៉ៃលិន និងពោធិសាត់។ នៅថ្ងៃស្អែកនឹងបន្តទៅបិទនៅខេត្តស្វាយរៀងបន្តទៀត។
គិតមកដល់ថ្ងៃទី១១កញ្ញាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ មានចំនួន១១ ៤២៩ ៨៣៥នាក់ ស្មើនឹង៧១.៤៤ភាគរយ ធៀបនឹងគោលដៅ១៦លាននាក់។ ក្នុងនោះពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន៩ ៧២៣ ២២៤នាក់ ស្មើនឹង៩៧.២៣ភាគរយធៀបគោលដៅ១០លាននាក់។ ពលរដ្ឋដែលមានអាយុចាប់ពី១២ដល់អាយុ១៧ឆ្នាំ មានចំនួន១ ៧០៦ ៦១១នាក់ស្មើនឹង៨៦.៧៧ភាគរយ ធៀបគោលដៅជិត២លាននាក់។
លោកស្រីបានបញ្ជាក់ថា អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ ដោយសារបញ្ហាសុខភាពមានចំនួន ៧២ ៧៩៣នាក់ អ្នកចាក់បានពីរដូសចំនួន៩ ៤៤៣ ៩២៧នាក់ និងអ្នកចាក់ដូសទី៣មានចំនួន៧៥៦ ៨៣៧នាក់។

គួរបញ្ជាក់ថា តាមផែនការរាជរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូន ដល់ប្រជាពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់កាឆ្លងរាលដាលជំងឺកូវីដ១៩បើកដំណើរការសាលារៀននៅតាមតំបន់មានហានិភ័យទាប និងត្រៀមបើកវិស័យទេសចរណ៍ក៏ដូចជាសេដ្ឋកិច្ចឡើងវិញផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


