Connect with us

ព័ត៌មានជាតិ

ស្រ្តី​អគ្គរាជទូត​ថ្មី​កម្ពុជា​​នៅ​សាធារណរដ្ឋ​​កូរ៉េ​​ ​ជាអ្នក​កំពង់ធំ បញ្ចប់​ការសិក្សា​ពីរប្រទេស

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ប្រកាស​តែងតាំង​​លោក​ជំទាវ ជ្រឹង បុទុមរង្សី ជា​អគ្គ​រាជទូត​ថ្មី​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​​ជំនួស​លោក​ឡុង ឌីម៉ង់​ដែល​ផុត​អាណត្តិ។

បើ​តាម​ជីវប្រវត្តិ មុន​ទទួល​បាន​តួនាទី​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​លោកជំទាវ ជ្រឹង បុទុមរង្សី គឺ​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ក្រសួង​ការបរទេសកម្ពុជា​បាន​បញ្ជាក់​ថា លោកជំទាវ ជ្រឹង បុទុមរង្សី កើត​នៅ​ថ្ងៃទី ០២ ធ្នូ ឆ្នាំ១៩៨៣ នៅ​ខេត្តកំពង់ធំ។

បទ​ពិសោធន៍​ការងារ និង​ការសិក្សា លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ចប់ការ​សិក្សា​កម្រិត​វិទ្យាល័យ​ពី​វិទ្យាល័យ Sir Joseph Banks High School នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​នៅ​ឆ្នាំ២០០១។ លោកជំទាវ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែកធុរកិច្ច (សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ) ពី​សាកលវិទ្យាល័យ Western Sydney ប្រទេស​​អូស្រ្តាលី និង​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិ​នៅសាកលវិទ្យាល័យ Westminster ទីក្រុង​ឡុនដុន ចក្រភពអង់គ្លេស នៅឆ្នាំ២០០៨។

លោក​ជំទាវ​ធ្លាប់​ជា​ទីប្រឹក្សា​របស់​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧។ ចាប់​ពីឆ្នាំ២០០៩ ដល់២០១១ លោកជំទាវបាន​បំពេញ​ការងារជា​ប្រធានផ្នែកទីផ្សារ និង​អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។ នៅឆ្នាំ២០១២ ដល់២០១៣ លោកជំទាវជា​អ្នកគ្រប់គ្រង​កណ្តាលនៃ FTMS Global Academy (Cambodia)។

ចាប់ពីឆ្នាំ២០១៣ ដល់២០១៩ លោកជំទាវបំពេញតួនាទីក្នុងវិស័យសាធារណៈ ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ពីខែឧសភា ២០១៩ ដល់ថ្ងៃទី១៨ ធ្នូ ២០២០ ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

​ចាប់ពីថ្ងៃទី១៨ ធ្នូ២០២០ ជារដ្ឋលេខាធិការនៅក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ មុន​ទទួល​បាន​តួនាទី​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង៕

ក្រោយ​ទទួល​បាន​ការ​តែងតាំង​ពី​រដ្ឋាភិបាល​​ក្នុង​តួនាទី​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង លោក​ជំទាវ​នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច និង​កិច្ច​ការងារ​​ឱ្យ​អស់​ពី​សមត្ថភាព និង​សមស្រប​តាម​ការ​ផ្តល់​ទំនុក​ចិត្ត​របស់​រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម