ព័ត៌មានជាតិ
ក្រសួងបរិស្ថានទើបតែមានរដ្ឋមន្រ្តី ៣ រូបធ្លាប់ដឹកនាំ ខណៈរដ្ឋមន្រ្តីថ្មីមានប្រវត្តិសិក្សា ៣ ប្រទេស
អាណត្តិថ្មី ក្រសួងបរិស្ថានក៏មានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី។ លោក អ៊ាង សុផល្លែត អតីតរដ្ឋលេខាធិការក្រសួងបរិស្ថានត្រូវបានរដ្ឋាភិបាលនីតិកាលទី ៧ ជ្រើសរើសដឹកនាំជារដ្ឋមន្រ្តីក្រសួងបរិស្ថានជំនួសលោក សាយ សំអាល់ ដែលត្រូវទៅកាន់ការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ចាប់តាំងពីឆ្នាំ១៩៩៣ ក្រសួងបរិស្ថានមានថ្នាក់ដឹកនាំទទួលបន្ទុកចំនួន ៤ រូប ក្នុងនោះ ៣ រូបមានតំណែងជារដ្ឋមន្រ្តីក្នុងនោះរួមមាន៖
១. លោក តាវ សេងហួរ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានគ្រប់គ្រងបរិស្ថាន (ឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤)
២. លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន (ឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១៣)
៣. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (ឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣)
៤. លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន

តាមជីវប្រវត្តិលោក អ៊ាង សុផល្លែត ទទួលបានការសិក្សាផ្នែកសិល្បៈសូនរូប ឆ្លាក់រូប ផ្នែកឱសថបុរាណ វិស្វកម្ម មេកានិច វិស្វកម្មសំណង់ ស្ថាបត្យកម្ម និងផ្នែកគ្រប់គ្រងរដ្ឋបាលទាំងនៅប្រទេសកម្ពុជា ថៃ និងកាណាដា។
លោក អ៊ាង សុផល្លែត មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុន និងស្ថាប័នរដ្ឋនានានៅក្នុងប្រទេសកាណាដា ប្រទេសថៃ និងកម្ពុជា និងក៏ធ្លាប់ប្រកបអាជីពជាជាងគំនូរ ជាងចម្លាក់ ជាគ្រូពេទ្យឲ្យអង្គការ MEDICIN SANS FRONTIERS ជាអ្នកបញ្ជូនសារតាម RADIO VHS ឲ្យអង្គការ UNHCR ជាអ្នកបច្ចេកទេសនិងលក់កុំព្យូរទ័រឲ្យក្រុមហ៊ុន OFFICE DEPOT ជាវិស្វករស្រាវជ្រាវឲ្យក្រុមហ៊ុន BETTIS CANADA ជានាយកបច្ចេកទេសរបស់ក្រុមហ៊ុន UNIVERSAL ENTERPRISE ក្រុមហ៊ុនសាងសង់កម្ពុជា និងជាម្ចាស់នៃក្រុមហ៊ុនសាជីវកម្មផារ៉ាហ្គនដែលសព្វថ្ងៃមានទាំងសាលារៀនទៀតផង។

ក្នុងក្របខណ្ឌការងាររាជការ នៅឆ្នាំ១៩៩៧ លោកជាលេខាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់មកទទួលតំណែងជាបន្តបន្ទាប់ ជាជំនួយការនិងអ្នកនាំពាក្យនៃកិច្ចសវនាការរបស់សម្តេចតេជោ ហ៊ុន សែន។
នៅឆ្នាំ ២០១១ ទទួលមុខការជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងជាជំនួយការនិងអ្នកនាំពាក្យ។ នៅឆ្នាំ ២០១៣ ទទួលតួនាទីជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកសកលវិទ្យាល័យភូមិន្ទកសិកម្ម ខុទ្ទកាល័យ ព្រមទាំងជាជំនួយការនិងអ្នកនាំពាក្យ។ នៅឆ្នាំ ២០១៦ ទទួលតំណែងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកគោលនយោបាយ យុទ្ធសាស្ត្រ និងកិច្ចការបរទេស ព្រមទាំងជាជំនួយការ និងអ្នកនាំពាក្យ។ នៅឆ្នាំ ២០១៨ បានក្លាយជារដ្ឋលេខាធិការក្រសួងបរិស្ថានរហូតមកដល់ឆ្នាំ ២០២៣ ក្នុងនីតិកាលទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងជារដ្ឋមន្តីក្រសួងបរិស្ថានរហូតដល់ពេលបច្ចុប្បន្ន។

ថ្លែងនៅក្នុងជំនួបលើកដំបូងជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថានត្រូវតែមូរដៃអាវចុះអនុវត្តការងារដោយមិនមានការមើលបំណាំគ្នា។ លោកថា អាណត្តិនេះផ្តោតលើលទ្ធផលដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិ។
លោករដ្ឋមន្រ្តីបានអះអាងថា ការងារអាទិភាពនៅក្រសួងបរិស្ថានដែលលោកដឹកនាំគឺការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានដែលជាការងារអាទិភាព បន្ថែមការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ការទូតបៃតង។
គួរបញ្ជាក់ថា ក្នុងរយៈពេល ១០០ ថ្ងៃ ក្នុងការដឹកនាំជារដ្ឋមន្រ្តីនៅក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត សម្រេចបានស្នាដៃនិងការដាក់ចេញគោលដៅយុទ្ធសាស្រ្តមួយចំនួនដូចជា៖
១-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» «យើងរួមគ្នាដើម្បីការពារបរិស្ថានកម្ពុជា» និង «លាហើយ ប្លាស្ទិក» ដែលមានអ្នកចូលរួមសរុបជាង ៣ លាននាក់
២-យុទ្ធនាការ «ដាំដើមឈើ ១ លានដើម ក្នុង ១ ឆ្នាំ»
៣-ដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែង
៤-ក្រសួងដាក់ឲ្យប្រើប្រាស់ «យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឆ្ពោះទៅអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០
៥-ក្រសួងបន្តគាំទ្រ និង លើកកម្ពស់ជីវភាពសហគមន៍
៦-កំណែទម្រង់នីតិវិធីរដ្ឋបាលទំនើប ដោយមានភាពរហ័ស ប្រសិទ្ធភាព ឆ្លើយតបរដ្ឋាភិបាលឌីជីថល
៧-រៀបចំប្រពន្ធ័អ៊ីនធឺណិតឲ្យមានល្បឿនលឿនជាងមុន សុវត្ថិភាព ដើម្បីជម្រុញប្រសិទ្ធភាពការងារ
៨-ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិត្យានុភាពកម្ពុជាតាមរយៈវិស័យបរិស្ថានលើឆាកអន្តរជាតិ។


ចូលដឹកនាំក្រសួងបរិស្ថាន លោករដ្ឋមន្រ្តីបានប្រកាសពីជោគជ័យនៃការដាក់ឲ្យសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហានទី១ ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


