ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី ឈៀង យ៉ាណារ៉ា ជាឥស្សរជនម្នាក់ បានចូលរួមបង្កើតគោលនយោបាយសំខាន់ៗរបស់កម្ពុជា
លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ត្រូវបានសម្ដេចធិបតី ប្រគល់ភារកិច្ចជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសាធារណជនស្គាល់ជាទូទៅថា CDC។ ការឈានដើរឡើងមួយកម្រិតទៀតនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់នីតិកាលថ្មី គឺក្រោយពេលលោក បានបំពេញការងារនៅស្ថាប័ននេះរយៈពេលក្បែរ៣០ឆ្នាំមកហើយ ចាប់តាំងពីការកកើតដំបូងនៃស្ថាប័នមួយនេះ នៅឆ្នាំ១៩៩៤។ លោក ឈៀង យ៉ាណារ៉ា ជាឥស្សរជនម្នាក់ ដែលបានចូលរួមតាក់តែងគោលនយោបាយសំខាន់ៗរបស់កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺជាយន្តការច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលការងារវិនិយោគ ដោយឈរលើបេសកកម្មទាក់ទាញការបណ្ដាក់ទុន និងការសម្របសម្រួលដល់ការវិនិយោគពីបរទេស ព្រមទាំងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ ក្រោយការលេចរូបរាងជាផ្លូវការ ក្នុងឆ្នាំ១៩៩៤ លោក ឈៀង យ៉ាណារ៉ា ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈនៅក្នុងឆ្នាំ២០១០ លោក ទទួលបានការតែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងដល់កម្ពុជា។

មុនពេលចូលមកទទួលភារកិច្ចនៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ឈៀង យ៉ាណារ៉ា បានបំពេញការ ងារនៅក្រសួងផែនការ ក្នុងឆ្នាំ១៩៨៣ ដែលមានតួនាទីជាអគ្គនាយករង ក្រោយមកលោក បានឡើងជាអគ្គនាយក ក្នុងចន្លោះឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣ ហើយលោក ទទួលខុសត្រូវលើការបង្កើត និងការត្រួតពិនិត្យផែនការអភិវឌ្ឍន៍ជាតិ។
ស្របពេលដែលបានមកបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ លោក ឈៀង យ៉ាណារ៉ា ក៏ទទួលបានការតែងតាំង និងប្រគល់ភារកិច្ចសំខាន់ៗបន្ថែមមួយចំនួន ជាអាទិ៍ អគ្គលេខាធិការនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលទទួលគ្រប់គ្រងលើជំនួយអភិវឌ្ឍន៍សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ជាបន្តបន្ទាប់ លោក ក៏ធ្លាប់ធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងធ្លាប់បម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃស្ថាប័នសាធារណៈជាច្រើន។

នៅក្នុងនីតិកាលទី៧នេះ លោក ឈៀង យ៉ាណារ៉ា ក៏ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឱ្យកាន់មុខតំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់សមាសភាពរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាប្រធាននៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រយៈពេលប្រមាណជិត៣០ឆ្នាំមកនេះ លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានចូលរួមបុព្វហេតុបម្រើជាតិយ៉ាងសកម្ម ដោយក្នុងនោះ លោក គឺជាបុគ្គលមួយរូបក្នុងចំណោមអ្នកតាក់តែងគោលនយោបាយសំខាន់ៗរបស់កម្ពុជា ជាពិសេសយន្តការសន្ទនាជាមួយដៃគូអភិវឌ្ឍន៍ តាមេយៈកិច្ចពិគ្រោះយោបល់ វេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា និងការចរចាទ្វេភាគី-ពហុភាគីជាមួយសហគមន៍ជាដៃគូអភិវឌ្ឍន៍នានា។
លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត PhD លើជំនាញសេដ្ឋកិច្ច ព្រមទាំងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួន២ ផ្ដោតលើជំនាញសេដ្ឋកិច្ច និងធុរកិច្ច៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


