Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ការបរទេសចិន ​ស្នើ​ឱ្យ​​សមត្ថកិច្ច​កម្ពុជា​​​ ជួយ​គ្រប់​គ្រង​កាស៊ីណូ​អន​ឡាញ​​​

បានផុស

នៅ

លោក វ៉ាង យី ប្រមុខរដ្ឋ ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​​ស្នើ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​​​ជួយ​​គ្រប់​គ្រង​​​កាស៊ីណូ​អន​​ឡាញ​​​ ដើម្បី​កុំ​ប៉ះ​ពាល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។​​​ ន្លង​មក​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិច​ត្រូនិច​តាម​រយៈអ៊ិនធើណេតអនឡាញ (Internet Online) ក្នុង និង​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​ទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​បាន​លួច​លាក់​ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បាន​ជ្រក​ក្រោម​រូប​ភាព​ល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​របៀប​រៀប​រយ​ក្នុង​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​​កិច្ច​សន្ទនា​ជាមួយ​នឹង​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី នា​ព្រឹក​​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១​​ ​មុន​​ចាក​ចេញ​ពី​កម្ពុជា​ លោក វ៉ាង យី ​បាន​​ស្នើ​​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ជួយ​គ្រប់​គ្រង​Casino online ដើម្បី​កុំ​ប៉ះពាល់​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ។​ លោក ហោ ណាំហុង ​បាន​​តប​ថា​ សម្តេចអគ្គមហា​សេនាបតី​តេជោ ​សម្រេច​ដ៏​ខ្ពង់ខ្ពស់លប់បំបាត់ Casino onlineនេះ តាំង​ពី​ឆ្នាំ​ទៅ​រួច​ហើយ។

កាល​​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ ​​សម្តេចតេជោ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​អនឡាញ ដោយ​លើក​ហេតុផល​ថា មាន​ពួក​ឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​បោក​ប្រាស់​ជំរិត​ទារ​ប្រាក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​ក្នុង​សង្គម។​​

សារាចរ​ណែនាំ​បាន​​សរសេរ​ថា​ អាជីវកម្ម ដែល​មាន​អាជ្ញាប័ណ្ណ​ហើយ អាច​ធ្វើ​​សកម្មភាព​រហូត​ផុត​សុពលភាព ដែល​បា​ន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​ ហើយ​បន្ទាប់​មក ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​នឹង​មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​នោះ​ទៀត​ទេ៕

​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម