Connect with us

ព័ត៌មានជាតិ

យកសំណាកអាជីវករផ្សារស្វាយ​លើ និងពលរដ្ឋ១៧៤នាក់ រកឃើញវិជ្ជមានកូវីដចំនួន១៩នាក់​

បានផុស

នៅ

លោក អៀង ពិសិទ្ធ អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់ កម្ពុជា​ថ្មី​ យើង​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យរដ្ឋបាល​ស្រុក​ស្វាយ​លើ​បានធ្វើ​តេស្ត​យក​សំណាក​លើ​អាជីវករ និង​ប្រជាពលរដ្ឋដែល​ពាក់ព័ន្ធចំនួន១៧៤នាក់ ក្នុងនោះក្រុមគ្រូពេទ្យ​បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ​ចំនួន១៩​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​បាន​បន្តទៀត​ថា អ្នក​ដែល​វិជ្ជមាន​កូ​វីដ-១៩ថ្មី ចំនួន១៩ ត្រូវបាន​បញ្ជូនមក​ព្យាបាលនៅ វិទ្យាល័យ​ដំ​ដែក ចំពោះ​អាជីវករ​និងប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ ហើយ​អវិជ្ជមាន​ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ។​

លោក​អភិបាលស្រុក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ស្វាយ​លើ​ទាំងមូល សូម​ចូល​រួម​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ស្រុក​ដែល​បាន​ចុះ​ផ្ស​ព្វផ្សាយ ពី​ការទប់ស្កាត់​ការរីក​រា​ដាល នៃ​ជំងឺឆ្លង​កូវីដ១៩​ថ្មី ដែល​កំពុង​ចរាចរណ៍ពាសពេញ​សកលលោក រួមទាំង​ប្រទេស​កម្ពុជាយើង​ផងដែរ ដូច្នេះហើយ​បងប្អូន​ប្រជាពលរដ្ឋ​ស្តាប់​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល ៣​ការពារ​និង​៣​កុំ​ឲ្យ​ជាប់​ជានិច្ច ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម