Connect with us

ព័ត៌មានជាតិ

លោ​កជំទាវ ឱ វណ្ណឌីន៖ ដំណាក់កាលនេះ មិនមែនជាពេលវេលា រកខុសត្រូវទេ គឺជាពេលរួម​គ្នា​ទប់ស្កាត់កូវីដ-១៩

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យក្រសួងសុខាភិបា​ល តាមរយៈបណ្តាញសង្គម​ Telegram បាន​​ឱ្យ​ដឹង​ថា ​ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាទប់​ស្កាត់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ។

លោក​​ជំទាវ​បាន​​បន្ថែម​​ដោយ សុំលេីកដៃអង្វរលោកអ្នកទាំងអស់​ សូមមេត្តាកុំរុញឲ្យខ្លោច​ កុំរោចឲ្យឆៅអី​ កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា​។ អ្វីដែលសំខាន់បំផុតនៅពេលនេះ​ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៍វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន​ ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង​ កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត​ និងកុំឲ្យចម្លងក្នុងសហគមន៍។

លោកជំទាវ​បានឱ្យដឹងទៀត​ថា​ នៅប្រទេសគេ ដែលមានធនធានច្រេីនជាងយេីងផង​ នៅតែគ្រប់គ្រងមិនបាន​ ឈឺរាប់សែន​ រាប់លាននាក់​ និងស្លាប់រាប់ពាន់​ រាប់សែបនាក់​ដែរ។ ប្រទេសយេីងតូច​ ធនធានតិច​ ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហេីយ​ ដែលមិនមានការចម្លងចូលសហគមន៌​ ទៀបតែថ្ងៃនេះទេ​ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៌​ ដែលក្រុមការងារទាំងអស់​ និងថ្នាក់ដឹកនាំក្រសួង​ មិនទាំងបានសម្រាន្ត​ ធ្វេីការទាំងយប់ទាំងថ្ងៃ​ ដេីម្បីទប់ការ​រាតត្បាតបន្ត​ និងដេីម្បីសុខភាពទាំងអស់គ្នា។​ សង្ឃឹមថា​ ក្នុងស្មារតីសាមគ្គីភាព​ រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩​ យេីងនឹងខិតខំជំនះឧបសគ្គមួយនេះទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម