ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេច បន្ដផ្តល់វ៉ាក់សាំងកូវីដ ដូសទី១ ជូនពលរដ្ឋដែលខកខាន មិនបានមកចាក់កន្លងមក
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្ដផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបាន មកទទួលចាំក់សាំង ឬ ទើបគ្រប់អាយុទទួលចាំក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនូន៨ទីតាំង ដែលនៅជិតលំនៅឋាន ឬមណ្ឌលរបស់លោកអ្នក រៀងរាល់ម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង៥ និង០០នាទីរសៀល ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា កន្លងមក ដោយទទួលបានការប្រគល់ភារកិច្ច ពីគណៈកម្មការចំពោះកិច្ចចាក់វាំក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់កំលាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រេចបានស្ទើរតែ១០០% នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញមានប្រជាពលរដ្ឋ និងកុមារ-យុវវ័យមួយចំនួនតូច ខក ខានមិនបានអញ្ជើញមកទទួល ក្នុងអំឡុងពេលយុទ្ធនាការ ដោយមូលហេតុផ្សេងៗ រួមមាន៖ ជាប់អនុវត្តវិធានការ ចត្តាឡីស័ក, មានបញ្ហាសុខភាពត្រូវព្យាបាល, មានធុរៈចាំបាច់ខានមិនបាន ឬ ទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេល បិទបញ្ចប់យុទ្ធនាការ ជាដើម។ ក្នុងន័យនេះ អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តផ្តល់ជូនប្រជាពលរដ្ឋ និងកុមារ-យុវជនខាងលើនេះ អាចអញ្ជើញមកទទូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន៨ទីតាំង ដែលនៅជិតលំនៅឋាន ឬ មណ្ឌលរបស់លោកអ្នក រៀងរាល់ម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង៥ និង០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ឈ្មោះមន្ទីរពេទ្យបង្អែកទាំង៨នេះ រួមមាន៖
១ – មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្លូវលេខ ១៣៤ កែងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។
២ មន្ទីរពេទ្យបង្អែកចតុមុខ ផ្លូវជាតិលេខ ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ
៣ មន្ទីរពេទ្យបង្អែកដង្កោ ផ្លូវលេខ ២១៧ ភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ
៤ – មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ
ផ្លូវសែនសុខ៥ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
៥ មន្ទីរពេទ្យបង្អែកច្បារអំពៅ ផ្លូវលេខ៣៦១ កែងផ្លូវលេខ ៦៣៨ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ
៦ – មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ផ្លូវលេខ ៥៦K ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ
៧. – មន្ទីរពេទ្យបង្អែកព្រែកព្នៅ, ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
៨ – មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ដោយឡែក ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំ ដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយ ក្នុងអំឡុងពេលយុទ្ធនាការនាពេលកន្លងមក សូមប្រជាពលរដ្ឋ និងមាតាបិតា-អាណាព្យាបាល មេត្តារួសរាន់អញ្ជើញមក ឬនាំយកបុត្រធីតាលោកអ្នក មកទទួលវ៉ាក់សាំងដូសទី២ រៀងរាល់ម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង៥ និង០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានអញ្ជើញ មកទទូលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក។
ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទូលវ៉ាក់សាំង ចំពោះប្រជាពលរដ្ឋ កុមារ-យុវវ័យទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា៖ ក្តៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និង លទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិ របស់ក្រសួងសុខាភិបាល អញ្ជើញទៅយកសំណាក វិភាគរកមេរោគកូវីដ-១៩ នៅតាមទីតាំងយកសំណាករបស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង សូមប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ ចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ។ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


