សម្ដេចក្រឡាហោម ស ខេង ក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់មានលទ្ធផល​តេស្តអវិជ្ជមានកូវីដ១៩លើកទី​១ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់មានលទ្ធផល​តេស្តអវិជ្ជមានកូវីដ១៩លើកទី​១

Published

on

ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ បានទទួលលទ្ធផលល្អប្រសើ​លើតេស្តជំងឺកូវីដ-១៩លើកទីមួយ ដោយអវិជ្ជមានទាំងអស់។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ។

សម្ដេចក្រឡាហោម នៅតែបន្តអំពាវនាវបងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕

សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា4 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ4 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ4 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services