Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ៖ តំណាង​រាស្រ្ត​ម្នាក់​​រើ​ជំងឺ​ឡើង​វិញ ក្រោយ​ព្យាបាល​ជា​សះស្បើយ

បានផុស

នៅ

សម្តេច​តេជោហ៊ុន សែន​បាន​បញ្ជាក់​ពី​ករណី​តំណាងរាស្ត្រម្នាក់ ដែលពាក់ព័ន្ធ​ព្រឹត្តិការណ៍ 3 វិច្ឆិកា បន្ទាប់ពីព្យាបាលជាសះស្បើយ ឥឡូវស្ថានភាពជំងឺបានរើឡើងវិញតម្រូវឲ្យនាំយកទៅព្យាបាលជាថ្មី។

ជាមួយ​គ្នា​នេះ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នៅ​ក្រុង​សៀមរាប​នាព្រឹកនេះ សម្ដេចក៏​បានចេញបទបញ្ជាណែនាំដល់គ្រប់បណ្ដាខេត្តទាំងអស់ឲ្យពិនិត្យមើលនិងរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ដល់ជូនប្រជាពលរដ្ឋដែលគ្មានកន្លែងធ្វើចត្តឡីស័ក។

សម្តេចក៏បានចេញបទបញ្ជាឲ្យបិទឆ្នាំសិក្សា 2019 -2020 ចាប់ពីថ្ងៃនេះតទៅ។ ការបើកបវេសនកាលឆ្នាំសិក្សា2020 -2021 អាច​ធ្វើឡើងនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ ហើយរាជរដ្ឋាភិបាលនឹងពិនិត្យសភាពការណ៍ជាក់ស្តែងតើមានភាពអនុគ្រោះអាចបើកបានឬទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម