Connect with us

ព័ត៌មានជាតិ

ប្រជាកសិករ ចំនួន២ឃុំ ស្រុក​បូទុមសាគរ ទទួលជំនួយឧបត្ថម្ភ​ លើការចិញ្ចឹមត្រី

បានផុស

នៅ

ប្រជាកសិករ និងប្រជានេសាទ មកពីឃុំចំនួន ២ គឺឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទុមសាគរ ទទួលបានការឧបត្ថម្ភគាំទ្រពីមន្ទីរកសិកម្មខេត្តកោះកុង លើការផ្តល់ទុនសហវិនិយោគផែនការអាជីវកម្មដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ត្រូវបានមន្រ្តីជំនាញកសិកម្ម ផ្តល់ជាតង់កៅស៊ូ និងចំណេះដឹងបច្ចេកទេស សម្រាប់ចិញ្ចឹមត្រីដល់កសិករ និងប្រជានេសាទចំនួន៦០គ្រួសារ។

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញាថា សម្ភារធាតុចូលដែលត្រូវផ្ដល់ជូនកសិកររួមមាន៖ កូនត្រីអណ្តែង ចំនួន ៣០០កូន និងតង់សម្រាប់ធ្វើអាងចិញ្ចឹមត្រី ចំនួន ០១ ក្នុង 0១គ្រួសារ។ ដោយឡែកសម្រាប់កសិករបង្គោលទទួលបានកូនត្រីពូជចំនួន៨៥០កូន និងតង់ចំនួន៣ក្នុង​១​គ្រួសារ។

បើតាមមន្រ្តីជំនាញខាងកសិកម្ម បន្ថែមថា ការផ្តល់ទុនសហវិនិយោគ គាំទ្រផែនការអាជីវកម្មបណ្តុំអាជីវកម្មចញ្ចឹមត្រីអណ្តែងក្នុងតង់កៅស៊ូ និងការផ្ទេរនូវចំណេះដឹងបច្ចេកទេសជំនាញទៅកាន់ក្រុមប្រជាកសិករ និងអ្នកនេសាទក្នុងមូលដ្ឋានស្រុកបូទុមសាគរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ក្រើនរំលឹកដល់បងប្អូនប្រជាកសិករ និងប្រជានេសាទទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើវិស័យជលផលនេះផងដែរ ដោយត្រូវអនុវត្តតាមការណែនាំពីខាងជំនាញឱ្យបានជាក់លាក់។

ដើម្បីធានាបាននូវប្រសិទ្ធភាព លោកស្រីអភិបាលខេត្ត ណែនាំដល់មន្រ្តីជំនាញ ចាំបាច់ចុះទៅពិនិត្យមើលស្រែចម្ការរបស់បងប្អូនឱ្យបានញឹកញាប់ ថាតើមានសត្វល្អិត ឬជំងឺអ្វីខ្លះ មកបំផ្លាញដំណាំរបស់យើង និងធ្វើការកម្ចាត់ឱ្យទាន់ពេលវេលា ឬរាយការណ៍មកភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំដែលនៅជិតបងប្អូនប្រជាកសិករ ចៀសវាងប៉ះពាល់ដល់ទិន្នផលដំណាំរបស់បងប្អូន។

លោកស្រី ក៏ស្នើឱ្យមានការប្រុងប្រយ័ត្នដែរអំពីការចិញ្ចឹមគោ-ក្របី សូមកុំលែងសត្វរបស់បងប្អូន ទៅវាលស្មៅ និងប្រភពទឹករួម ព្រោះជាហេតុបង្កឱ្យមានការឆ្លងរាលដាលលឿនដល់ហ្វូងសត្វគោ-ក្របីរបស់បងប្អូន។

ម្យ៉ាងទៀតការចិញ្ចឹមគោ-ក្របីត្រូវតែមានខ្សែកន្លុះ និងគ្រោល ដើម្បីងាយស្រួលក្នុងការគ្រប់ គ្រង ថែទាំចាក់វ៉ាក់សាំងបានទៀងទាត់ និងសូមកុំលែងសត្វចូលទៅក្នុងព្រៃជ្រៅ ដែលលំបាកក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាល។

ទាក់ទិននឹងបញ្ហាមុខរបរនេសាទ សូមបងប្អូនប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យហិនហោចមឆ្ឆជាតិរបស់យើង ពិសេសរដូវបិទនេសាទ។ អ្វីដែលពិសេសទៀតនោះ គឺប្រជាពលរដ្ឋកុំកាប់រានដុតឈូសឆាយ ហ៊ុព័ទ្ធដីព្រៃលិចទឹក និងដីព្រៃឈើរបស់រដ្ឋវាទយកធ្វើជាកម្មសិទ្ធិខុសច្បាប់៕

អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម