ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលបញ្ជា ឲ្យមន្រ្តីបំភ្លឺ រឿងហាមពលរដ្ឋសម្លាប់សត្វពពែទទួលទាន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និង អភិបាលខេត្តមួយធ្វើការស្រាវជ្រាវនិងបំភ្លឺជូនសម្តេចចំពោះករណីមន្រ្តីហាមប្រជាពលរដ្ឋមិនឱ្យសម្លាប់សត្វពពែទទួលទាន។

ជាមួយនឹងការបង្ហោះវីដេអូមន្រ្តីកសិកម្មដែលចុះរឹបអូសយកសាច់សត្វពពែ ដែលប្រជាពលរដ្ឋសម្លាប់ដោយចោទថាមិនបានសុំច្បាប់។ សម្តេចតេជោ ហ៊ុន សែនបានចោទសួរថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជន មិនឲ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបាន ប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់នេះ។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះ កើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ខ្ញុំហួស ចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»។
ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រតិកម្មចំពោះវិដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពមន្រ្តីជំនាញក្រសួងកសិកម្មចុះទៅហាមឃាត់មិនឱ្យប្រជាពលរដ្ឋសម្លាប់ពពែយកសាច់នោះលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានបំភ្លឺតបជូនសម្តេចតេជោអំពីករណីនេះថា៖ «ក្នុងងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេចតេជោមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ការចិញ្ចឹមសត្វនិងការសម្លាប់សត្វ ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារគឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វនោះទេហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណង ធ្វើអាជីកម្មតែប៉ុណ្ណោះ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើខ្ញុំសង្ឃឹមថាអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល ដែលបានធ្វើកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម» ៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


