ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនក្រុមក្មេងទំនើងជាច្រើននាក់ ខណៈផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល
ក្រុមក្មេងទំនើងប្រុសស្រី ២៣នាក់ ដែលផឹកស៊ីល្មើសនឹងវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាល(កម្លាំងអន្តរាគមន៍)ខេត្តកែប ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្បែរចំណុចទីលម្ហែឆ្នេរកែប ស្ថិតក្នុងរមណីយដ្ឋានខេត្តកែប។

ជាមួយនឹងការឃាត់ខ្លួន ក្រុមក្មេងទំនើងប្រុសស្រីខាងលើ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងកិច្ចសហការរវាងកម្លាំងល្បាតប្រចាំមាត់ឆ្នេរកែប។ ចំពោះក្រុមក្មេងទំនើងទាំង២៣នាក់ខាងលើ ពួកគេជិះម៉ូតូចំនួន៩គ្រឿង ដែលមកពីរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តផ្សេងទៀត ដោយក្រុមក្មេងទំនើងទាំងនោះបានប្រមូលផ្តុំគ្នាផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល និងបានដុតផាវ បង្កការភ្ញាក់ផ្អើល ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាផឹកស៊ីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះផងដែរ៕


អត្ថបទ៖ សេង ណារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


