Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ ២១នាក់ និង​របួស​៦១នាក់ ​ក្នុងហេតុការណ៍​ផ្ទុះ​​រោង​ចក្រ​ផលិត​កាំ​ជ្រួច​ក្នុង​ខេត្ត​ ហ៊ូណាន ប្រទេស​ចិន​

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន​ បាន​ឱ្យ​ដឹង​ថា ​មាន​ហេតុ​ការណ៍​ផ្ទុះ​ក្នុង​រោង​ចក្រ​ផលិតកាំជ្រួច​មួយ​កន្លែង​ក្នុងខេត្ត​ហ៊ូណាន (Hunan) ​ប្រទេស​ចិន​ ដោយ​​សម្លាប់​មនុស្ស ២១នាក់ និងរបួស ៦១នាក់។

ហេតុការណ៍​ផ្ទុះក្នុង​​រោងចក្រផលិត​កាំជ្រួច Huasheng បាន​កើតឡើង​ នៅម៉ោង​ប្រហែល​ ១៦:៤០ ម៉ោងក្នុងស្រុក កាល​ពី​​ថ្ងៃចន្ទ ក្នុង​ទីក្រុង ​Liuyang ចំណែក​ក្រុមអ្នកជួយសង្គ្រោះ​បាន​ជម្លៀសមនុស្ស​ចេញ​ចម្ងាយ​ពី ៣គីឡូម៉ែត្រ ពីរោងចក្រ។

ភ្លើង​កំពុង​ឆេះ​នៅ​រោង​ចក្រកាំជ្រួច Huasheng ប្រទេសចិន។ រូបភាព៖ AOL.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន BBC ចុះ​ផ្សាយ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦ អាជ្ញាធរក៏​បាន​​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ជាង​ ៥០០​នាក់​ ដើម្បីធ្វើប្រតិបត្តិ​ការស្វែងរក ជួយសង្គ្រោះ និងព្យាបាល​អ្នករងរបួស ខណៈក៏​​​ប្រើ​​មនុស្ស​​យន្ត ​​ដើម្បីជួយស្វែង​រកអ្នកដែល​ជាប់​នៅ​ក្នុង​អគារ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាន​រាយការណ៍ថា ប៉ូលិសកំពុងស៊ើប​អង្កេត​ពី​មូលហេតុ​នៃការផ្ទុះនេះ។

ដោយ​ឡែក អ្នក​យកព័ត៌មាន​របស់​ CCTV បាន​កត់សម្គាល់​ពីកន្លែង​កើត​ហេតុ​ថា ​ផលប៉ះពាល់នៃការផ្ទុះនេះ​គឺ​បាន​បំផ្លិចបំផ្លាញ​យ៉ាងខ្លាំង ​ជា​ពិសេស​បង្អួចនៃអគារ​លំនៅឋាន​មួយ ​ក្បែរ​រោងចក្រក៏ត្រូវបានបែក​ខ្ទេចខ្ទីផងដែរ​។

មិន​តែ​ប៉ុណ្ណោះ ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ជំរុញឱ្យ​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្រ្គោះ​ ដើម្បីស្វែងរកមនុស្ស​បាត់​ខ្លួន​ និង​ព្យាបាល​​អ្នក​រង​របួស។

លោក ស៊ី ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេត​លើ​ហេតុការណ៍នេះ​ ដើម្បី​នាំអ្នក​​​នៅ​ពី​ក្រោយ​មកទទួលខុសត្រូវ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម